ថៃ៖ ធ្វើឲ្យហ្វេនៗ ព្រមទាំងមិត្តៗរួមអាជីពជាច្រើន រំភើប​និងចូលរួមអបអរយ៉ាងខ្លាំងចំពោះ តារាស្រី Sririta និងស្វាមី បន្ទាប់ពីនាងបានសម្រាលបានកូនប្រុសដំបូង ដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលធ្វើឲ្យចំណងគ្រួសារកាន់តែមានសុភមង្គលខ្លាំងឡើង ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ថ្វីត្បិតតែ តារាស្រីរូបនេះ ទើបតែសម្រាលកូនហើយក្ដី តែភាពស្រស់ស្អាតរបស់នាង មិនបានថយចុះនោះទេ ដែលកាលពីថ្មីៗនេះ នាងបានបង្ហាញរូបភាពរបស់ខ្លួន ក្រោយពេលសម្រាលកូន ជាមួយនឹងការតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ អាវស សំពត់ពណ៌ខៀវ ដ៏ស៊ីវីល័យ ជាពិសេស ថែមទាំងបង្ហាញឲ្យឃើញពី រូបរាងតូចច្រឡឹង ស្លីមស្អាត គ្មានអ្វីប្រែប្រួលបន្តិចសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបង្ហាញខ្លួនលើកនេះ មិត្តៗនៅក្នុងឧស្សាហកម្មកំសាន្ត រួមទាំងអ្នកគាំទ្រ បានចូលមកបង្ហាញការ កោតសរសើរ ចំពោះ Sririta ដែលនៅតែអាចថែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញក្នុងក្រសែភ្នែកអ្នកគ្រប់គ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Sririta 
Sririta 
Sririta 
Sririta 
Sririta ក្រោយពេលសម្រាលកូន
Sririta ក្រោយពេលសម្រាលកូន
Sririta ក្រោយពេលសម្រាលកូន
Sririta ក្រោយពេលសម្រាលកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]