ភ្នំពេញ៖ បើយោងតាមរយៈផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ទើបតែបានបង្ហោះនៅវេលាមុននេះបន្តិច បានអំពាវនាវដល់ប្រជាពលរដ្ឋ និងរាល់ភ្ញៀវទាំងអស់ដែលធ្លាប់បានចូលទៅក្នុងហាងកាហ្វេ Starbuck ដែលមានទីតាំងនៅ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ (បឹងស្នោ) ត្រូវទៅធ្វើតេស្តជាបន្ទាន់ ដោយសារតែ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៦:២៤ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ។
ដូច្នេះហើយ ប្រសិនបើពុកម៉ែបងប្អូនដែលដឹងខ្លួនថាធ្លាប់បានទៅទីតាំងខាងលើ សូមមេត្តាប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ប្រសិនបើមានអាការសង្ស័យណាមួយ។ ហើយចំពោះកន្លែងធ្វើតេស្តគឺមាននៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ហើយសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]