កម្សាន្ត៖ ដូចពុកម៉ែបងប្អូនជ្រាបរួចហើយថា ម្ចាស់មកុដនៃ Miss Grand International គឺ បវរកញ្ញា Abena Appiah ដែលឈរជាបវរកញ្ញាតំណាងសហរដ្ឋអាមេរិក នៅកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ហេតុផលចម្បងដែលធ្វើឱ្យនាងបានគ្រងមកុដ Miss Grand International នេះ ដោយសារតែនាងបានសម្រេចសមិទ្ធផលជាច្រើនផងដែរ មុនចូលរួមប្រកួតនៅកម្មវិធីបវរកញ្ញានេះ ដោយនាងជានិស្សិតផ្នែកម៉ូត នៅសាកលវិទ្យាល័យ Radford ប្រទេសហ្គាណា ហើយបានឈ្នះបវរកញ្ញា Talent Ghana នៅឆ្នាំ២០១២ និង Top Model Ghana នៅឆ្នាំ២០១៣ ផងដែរ។
និយាយពីបវរកញ្ញាតំណាងកម្ពុជា កញ្ញា លីវ ជាលី ធ្វើបានយ៉ាងល្អច្រើននៅលើវិញ្ញាសារជាច្រើន ដែលត្រូវបានដាក់ដោយគណៈកម្មការ Miss Grand International ដោយនាងសម្រេចបាននូវសមិទ្ធផល មួយចំនូនដូចជា៖ Top 20 Overall, Top 6 National Costume, Top 5 Best in Swimsuit និង Top 1 Country Choice of The Year ហើយគួររំលឹកឡើងវិញថា សមិទ្ធផលទាំងនេះ សុទ្ធសឹងតែជាការជួយបោះឆ្នោតគាំទ្រពីសំណាក់អ្នកគាំទ្រកញ្ញា លីវ ជាលី។
តែយ៉ាងណា គួរបញ្ជាក់ផងដែរថា បវរកញ្ញាតំណាងកម្ពុជា លីវ ជាលី បានសម្រេចសមិទ្ធផលធំទាំងនេះគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះមានដូចជា៖ Top20 Miss Grand International 2020 Country Choice Of The Year និង Grand Pageant's Choice Award ។ ក្នុងនោះដែរ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានត្រេកអរអបអរចំពោះសមទ្ធិផលដែលបរវកញ្ញារូបនេះ សម្រេចបាន បើទោះបីជានាងមិនបានគ្រងមកុដ Miss Grand International យ៉ាងណាក្តី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]