ប្រទេសថៃ៖ ពុកម៉ែ បងប្អូន​ និងទស្សនិកជនបានដឹងរួចមកហើយថា ការប្រកួតប្រជែងដណ្តើមមកុដបវរកញ្ញាហ្គ្រែនអន្តរជាតិបានបញ្ចប់ទៅថ្មីៗនេះ ដោយបានស្វែងរកឃើញម្ចាស់មកុដមាស ដែលបានទៅលើរូបបវរកញ្ញា សហរដ្ឋអាមេរិក នាងAbena Appiah​ ក្រោយពី​គណកម្មាការ​បានបន្ថែមសំណួរវគ្គផ្តាច់ព្រ័ត្រមួយសំណួរ​ ជាសំណួរកាត់សេចក្តីស្វែងរកម្ចាស់មកុដខណ:ដែលបេក្ខភាពបវរកញ្ញា ដែលមកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកមានពិន្ទុស្មើគ្នា។

នាង Abena Appiah
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា មួយសំនួរដែលជាកត្តាជួយជម្រុញឲ្យនាងAbena Appiah បវរកញ្ញាសហរដ្ឋអាមេរិកអាចគ្រងមកុដបាននោះ គឺសួរថា៖

ប្រសិនជាសល់វ៉ាក់សាំងកូវីដ១៩ មួយចុងក្រោយ​ តើនាងនិងឲ្យទៅក្មេងអាយុ១៥ឆ្នាំ ឬក៏មនុស្សចាស់អាយុ៧០ឆ្នាំ?

នាងAbena Appiah បវរកញ្ញាសហរដ្ឋអាមេរិកបានឆ្លើយតបនិងសំណួរនេះប្រកបដោយភាពជឿជាក់ថា៖

នាង Abena Appiah
នាង Abena Appiah

គួររំលឹកផងដែរថា មុននឹងក្លាយជាម្ចាស់មកុដMiss​ Grand​ International​ ២០២០​ នេះ នាង Abena Appiah​ នាងធ្លាប់មានបទពិសោធន៍យ៉ាងច្រើនក្នុងវិស័យប្រកួតបវរកញ្ញានេះ ដោយនាងធ្លាប់បានតំណាងជាតិហ្កាណា និងអាមេរិកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកម្រិតអន្តរជាតិជាច្រើនផងដែរ៕

នាង Abena Appiah
នាង Abena Appiah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]