ខេត្តតាកែវ ៖ ក្រោយរកឃើញថា អន្ទិត កក្កដា សុភ័ណ្ឌ វិជ្ជមានកូវីដ១៩ ធ្លាប់បានទៅចូលរួមមង្គលការមិត្តភក្តិនៅ ស្រុកសំរោង ខេត្តតាកែវ រួចនោះ អជ្ញាធរបាន ចាត់វិធានយ៉ាងស្វាហាប់ ដោយប្រមូលបុគ្គលពាក់ព័ន្ធទាំងអស់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួនៗ ដើម្បីរងចាំការយកសំណាក និងស្តាប់លទ្ធផល។
ទន្ទឹមនឹងនេះ ក្នុងការធ្វើតេស្តលើកទី១ និងទី២ លទ្ធផលបង្ហាញថា បុគ្គលដែលពាក់ព័ន្ធទាំងនោះ អវិជ្ជមានជំងឺកូវីដ១៩ តែយ៉ាងណាក្តី ដើម្បីធានាឲ្យបាន អាជ្ញាធរសម្រេចឲ្យមានការធ្វើតេស្តលើកទី៣ ស្របពេលនោះ ការធ្វើតេស្តលើកទី៣ នេះមានតែ អ្នកពាក់ព័ន្ធដោយផ្ទាល់តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា តាមរបាយការណ៍របស់សមត្ថកិច្ច្ បានបង្ហាញប្រាប់យ៉ាងច្បាស់ថា ក្រោយធ្វើតេស្តលើកទី៣រួចមក បុគ្គលពាក់ព័ន្ធដោយផ្ទាល់នឹង អន្ទិត កក្កដា សុភ័ណ្ឌ នៅថ្ងៃទី ១២ មីនា ២០២១ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនដែវ ដែលខ្លួនជាចុងភៅក្នុងពិធីមង្គលនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]