ចិន៖ ក្រុមហ៊ុនស្ថាបត្យកម្ម OMA និងក្រុមហ៊ុន gmp architeckten ត្រូវបានប្រកាសថា ជាអ្នកឈ្នះក្នុងការប្រកួតប្រជែងបង្កើតទីក្រុង Chengdu Future City។ ទីក្រុងនេះនឹងមានទីតាំងស្ថិតនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន។
គ្រោងសាងសង់លើផ្ទៃដីជិត464515ម៉ែត្រការ៉េ ទីក្រុង Chengdu Future City នឹងរួមបញ្ចូលនូវបរិក្ខារថ្មីៗសម្រាប់សាកលវិទ្យាល័យ មន្ទីរពិសោធន៍ និងការិយាល័យជាច្រើន។ វាក៏មានរួមបញ្ចូលផងដែរនូវតំបន់លំនៅដ្ឋាន អន្តេវាសិកដ្ឋាន ផ្សារ និងទីកន្លែងសាធារណៈ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍មានភាពពេញលេញ។ ទីកន្លែងទាំងអស់នេះត្រូវបានរចនាឡើងដើម្បីឱ្យមានភាពស៊ីគ្នាជាមួយនឹងទេសភាពធម្មជាតិ ទាំងមុខងារនិងការរចនាសោភ័ណភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងគម្រោងនេះក្រុមអ្នករចនាបញ្ជាក់ថា វាមានភាពខុសគ្នាទៅនឹងគម្រោងទីក្រុងផ្សេងទៀត ចាប់តាំងពីមធ្យោបាយធ្វើដំណើររហូតដល់ស្ថាបត្យកម្មសំណង់ ដោយគេសង្ឃឹមថាទីក្រុងថ្មីនឹងផ្តល់នូវជម្រើសមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនដូចជាបណ្តាញផ្លូវក្នុងទីក្រុងទូទៅឡើយ។ យើងមានបំណងបង្កើតការរចនាដែលផ្អែកលើភូមិសាស្ត្រតំបន់។ គេសង្ឃឹមថាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មនិងទេសភាពជុំវិញ នឹងនាំមកនូវបរិយាកាសការអប់រំដែលជំរុញគំនិតច្នៃប្រឌិត។
ទីក្រុង Chengdu Future City នឹងមានតំបន់ ឬ clusters ចំនួន៦ ដែលនឹងត្រូវរចនាឡើងតាមរចនាបថស្ថាបត្យកម្មខុសៗគ្នា ដោយផ្អែកលើមុខងាររបស់អាគារ ទំនាក់ទំនងជាមួយទីក្រុងទាំងមូល និងប្រព័ន្ធទឹកក្នុងតំបន់។ តំបន់ clusters ទាំងនេះរួមមាន តំបន់លំនៅដ្ឋាន តំបន់សាកលវិទ្យាល័យ តំបន់មន្ទីរពិសោធន៍ តំបន់ទីផ្សារ តំបន់ទីសាធារណៈ និងទីធ្លារដ្ឋាភិបាល។
តំបន់ទាំងនោះនឹងមិនមានរថយន្តឆ្លងកាត់នោះទេ (car-free) ដោយទំហំរបស់ពួកវានឹងធានាថា គេអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងរយៈពេលតែ10នាទី។ តំបន់ទាំងនោះនឹងភ្ជាប់ជាមួយស្ថានីយរថភ្លើង និងតំបន់ជុំវិញជុំវិញតាមរយៈបណ្តាញចល័តឆ្លាតវៃ (smart mobility network) សម្រាប់យានយន្តបើកដោយខ្លួនឯង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]