ថៃ៖ ប្រិយមិត្តដែលតែងតែតាមរឿងភាគថៃ ប្រាកដជាបានស្គាល់ តារាស្រីជើងចាស់ នាង Pock Piyathida ជាតារាសម្តែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប បន្ទាប់ពីបានចូលប្រឡូកក្នុង វិស័យសិល្បៈអស់រយៈពេលជាយូរមកហើយ​ ហើយនាងក៏ទទួលបានការគាំទ្រពីហ្វេនៗជាច្រើន ចំពោះស្នាដៃក្នុងសិល្បៈសម្ដែងរបស់នាងកាលពីកន្លងមក។

ដោយឡែក តារាស្រីរូបនេះ មិនត្រឹ​មតែមានការគាំទ្រចំពោះទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការងារសិល្បៈនោះទេ ផ្ទុយទៅវិញ នាងថែមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ទាក់ទាញចិត្តអ្នកទស្សនាជាច្រើន បើទោះជាបីជា បច្ចុប្បន្ននេះ នាងមានវ័យ ៤៥ ឆ្នាំដោយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះវិញ Pock Piyathida បានធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ​ ចូលមកសរសើរមិនដាច់ពីមាត់ ចំពោះរូបភាពចុងក្រោយរបស់នាង ដែលបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីសម្រស់ដ៏ក្មេងជាងវ័យ ទាំងមុខមាត់ និងរូបរាងកាយរបស់នាង ដែលនៅតែស្លីមស្អាត ជាពិសេស ចំពោះរូបភាព តុបតែង បែបបុរាណ ជាមួយនិង ឈុត ល្បាប់ ឈុតគ្រឿងកែវកងរំលេចភ្លឺ​ចិញ្ចែង កាន់តែលើកសម្រស់នាងមួយកម្រិតទៀត ស្រស់ស្អាតដូចកូនក្រមុំ៉៕

សូមទស្សនារូបភាពខាងក្រោម៖

Pock Piyathida
Pock Piyathida
Pock Piyathida
Pock Piyathida
Pock Piyathida
Pock Piyathida
Pock Piyathida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]