ភ្នំពេញ៖ អតីតជាគ្រូបង្រៀនផ្នែក IT ម្នាក់ លោក ង៉ោ សាង បានវិវត្តខ្លួនក្លាយជាអ្នកជំនួញដ៏ល្បីល្បាញ និងមានឈ្មោះបោះសម្លេងមកដល់ក្នុងពេលបច្ចុប្បន្ន ដោយលោកគឺជាម្ចាស់ក្រុមហ៊ុន ណាណូសោន (Nano Sound) ដែលជាអ្នកចែកចាយផ្តាច់មុខទៅលើផលិតផលធុងបាស JBL

  លោក ង៉ោ សាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ផ្តើមបើកក្រុមហ៊ុនតាំងពីឆ្នាំ ២០១១ មក លោក ង៉ោ សាង បានរៀបរាប់នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារខ្មែរឡូតយើងថា ទម្រាំតែអាជីវកម្មរបស់លោកទទួលបាននូវភាពជោគជ័យ និងមានកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃនេះ លោកបានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនដែលលោកមិនធ្លាប់ស្មានដល់។ 

ហើយមូលហេតុធំបំផុតដែលធ្វើឱ្យលោកជ្រើសយកអាជីវកម្មនេះមកកាន់នៅក្នុងដៃព្រោះលោកសម្លឹងឃើញថា បច្ចុប្បន្នទីផ្សាររបស់គ្រឿងអេឡិកត្រូនិកនៅក្នុងប្រទេសកម្ពុជាគឺនៅមានចន្លោះប្រហោង ដោយសារតែមានអាជីវករមួយចំនួនតូចបាននាំចូលផលិតផលក្លែងក្លាយមកលក់ឱ្យអតិថិជន ជាហេតុធ្វើឱ្យអតិថិជនមានការខកចិត្តយ៉ាងខ្លាំងទៅលើការប្រើប្រាស់ ជាពិសេសគឺទៅលើឧបករណ៍អេឡិកត្រូនិកដែលពាក់ព័ន្ធជាមួយនឹងសម្លេង។

ដោយសម្លឹងមើលឃើញពីបញ្ហានេះហើយទើបលោក ង៉ោ សាង បានបង្កើតក្រុមហ៊ុន ណាណូសោន (Nano Sound) ឡើង ដើម្បីផ្គត់ផ្គង់ និងចែកចាយផ្តាច់មុខទៅលើគ្រឿងអេឡិកត្រូនិកផ្នែកសម្លេងរបស់ប្រេន JBL ដ៏ល្បីល្បាញ។

Nano Sound 

ផ្អែកទៅលើចំណុចទាំងនេះ លោក ង៉ោ សាង ក៏បានបង្ហាញពីចំនុចធំៗមួយចំនួន​ ដែលធ្វើឱ្យលោកទទួលភាពជោគជ័យទៅលើមុខជំនួញនេះមកដលសព្វថ្ងៃ៖

ទី១៖ ផ្តោតលើគុណភាពជាចម្បង៖ ក្រុមហ៊ុន ណាណូសោន (Nano Sound) បាននាំចូលផលិតផលពិត ផលិតផល original ផ្ទាល់ពីក្រុមហ៊ុននៅអាមេរិកដោយផ្ទាល់តែម្តងដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ។

ទី២៖ ការផ្តល់ទំនុកចិត្តខ្ពស់ជូនអតិថិជន៖ រាល់អតិថិជនដែលបានចូលទៅជាវផលិតផលពីក្រុមហ៊ុន ណាណូសោន (Nano Sound) គឺមានការធានាត្រឹមត្រូវ និងទទួលជួសជុលរបស់ដែលអតិថិជនទិញទៅប្រើប្រាស់រហូតដល់៣ឆ្នាំ។

ទី៣៖ មាន Service Center ផ្ទាល់ខ្លួន៖ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន ណាណូសោន (Nano Sound) នឹងទទួលបាននូវការថែទាំ ព្រមទាំងជួសជុលគ្រឿងអេឡិកត្រូនិក យ៉ាងយកចិត្តទុកដាក់ពីភ្នាក់ងាររបស់ក្រុមហ៊ុនផ្ទាល់។​ ដូច្នេះប្រសិនបើមានបញ្ហាណាមួយ ក្រុមការងាររបស់ ណាណូសោន (Nano Sound) នឹងត្រួតពិនិត្យព្រមទាំងជួសជុលជូនដោយមិនគិតថ្លៃផងដែរ៕ 

ហើយបើចង់បានធុងបាស ម៉ាក JBL សុទ្ធ 100% ពីអាមេរិច និងមានការធានាត្រឹមត្រូវ កុំភ្លេចក្រុមហ៊ុន ណាណូ សោន (Nano Sound)។ លោកអ្នកអាចទិញ និងសាកសម្លេងដោយផ្ទាល់ គ្រប់ផលិតផលទាំងអស់។ រឹតតែពិសេសលោកអ្នកអាចយកធុងបាសចាស់មកដូរថ្មីបាន នៅគ្រប់សាខារបស់ ណាណូ សោន ទូទាំងប្រទេស។ ណាណូ សោន ស្រួលលក់ ស្រួលដូរថ្មី និង​ មានការធានាត្រឹមត្រូវ៕  

  លោក ង៉ោ សាង
  លោក ង៉ោ សាង

តោះ! ចង់ជ្រាបច្បាស់លំអិតអំពីរឿងនេះសូមរីករាយទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]