ភ្នំពេញ: បន្ទាប់ពីរកឃើញម្ចាស់មកុដបវរកញ្ញា​ Miss​ Grand​ International​ ប្រចាំឆ្នាំ២០២០​ ដោយម្ចាស់មកុដបានទៅលើបេក្ខនារីមកពីសហរដ្ឋអាមេរិក រួចមក​ ភ្លាមៗនោះស្រាប់តែហ្វេនៗនៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរនោះ ក៏បានផ្ទុះការសរសើរ​ អមដោយពាក្យរិះគន់ពីសំណាក់បុគ្គលមួយចំនួនតូចផងដែរ។

លោកម៉ៃ សុគន្ធ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ក្រលេកមកមើលហ្វេនៗនៅឯប្រទេសកម្ពុជាឯណេះវិញ ក្រោយពីរកឃើញម្ចាស់មកុដ​ Miss​ Grand​ ២០២០​ រួចមកក៏មានពាក្យរិះគន់មួយចំនួន ជាក់ស្តែងភ្លាមៗនោះ មហាជនបានផ្ទុះការរិះគន់យ៉ាងព្រោងព្រាតទៅលើ លោកម៉ៃ សុគន្ធ​ បន្ទាប់ពីលោកបានពោលពាក្យដាក់ម្ចាស់មកុដ​Miss​ Grand​ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖

លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ

ការពោលពាក្យមិនល្អពីសំណាក់លោកម៉ៃ​ សុគន្ធ​ មកលើបវរកញ្ញា សហរដ្ឋអាមេរិកបានផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនព្រោះពាក្យសម្តីដ៏សែនអាម៉ាស់របស់លោកនេះ មានចេតនា រើសអើងពណ៌សម្បុរ ដោយមិនបានគិតឲ្យបានជ្រៅជ្រះពីចំណេះរបស់បុគ្គលដែលជាសម្រស់ដ៏ស្រស់ស្អាតពីខាងក្នុងជាធំនោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ