រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានចុះល្បាត តាមគោលដៅនានាក្នុងមូលដ្ឋាន ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ីឡូឡា ដែលប្រាសចាកពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល នេះបើយោងតាមការបញ្ជាក់ឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងនគរបាលរាជធានីភ្នំពេញ។
ក្នុងនោះដែរ ស្នងនគរបាលរាជធានីភ្នំពេញ ក៏បានសូមអំពាវអំនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាគួរគិតព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាលដាលកាន់តែខ្លាំងឡើងនៅប្រទេសកម្ពុជា ប៉ុន្តែនៅតែមានមនុស្សមួយចំនួនតូច នៅតែខ្វះការយល់ដឹងពិចារណា ដោយបានបន្តជួបជុំផឹកស៊ីដោយការរអែងចិត្តអ្នកដទៃ និង ភ័យខ្លាចទាល់តែសោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]