រាជធានីភ្នំពេញ ៖ មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការជូនដំណឹង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូបអាហារនៅភោជនីយដ្ឋាន Park Café ដែលមានទីតាំងស្ថិតនៅផ្លូវ ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

គួរបញ្ជាក់ផងដែរថា នេះដោយសារតែ អ្នកវិជ្ជមានកូវីដ១៩ ធ្លាប់បានចូលហាងនេះ នៅម៉ោង ១៧ និង១៤នាទី កាលពីថ្ងៃទី ១៧ មីនា ២០២១។ ប្រសិនបើបងប្អូនមានអាការៈ គ្រុនក្តៅ ក្អក ដង្ហើមខ្លី ឫសង្ស័យនោះ សូមទៅធ្វើតេស្តជាប្រញាប់ ជាមួយគ្នានេះ សម្រាប់បុគ្គលដែលមិនទាន់មាន រោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះរួច តាមដានសុខភាពខ្លួន ក្នុងរយៈពេល ១៤ថ្ងៃបន្តទៀត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]