ភ្នំពេញ: តារាចម្រៀងដ៏ល្បីលំដាប់ជួរមុខរបស់ព្រះរាជាណាចក្រកម្ពុជា លោកខេមរ: សិរីមន្ត ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកជាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាសផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានបង្ហោះសារដោយបានសរសើរដល់លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា ក្រោយលោកបានជួយឧបត្ថម្ភទឹកប្រាក់ជាច្រើននិងជាបន្តបន្ទាប់ដល់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសារដែលលោកខេមរ: សិរីមន្តបានបង្ហោះនោះ លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
គួររំលឹកផងដែរ កំឡុងពេលថ្មីៗនេះ លោកឧកញ៉ា ឡេងណាវ៉ាត់ត្រាបានចូលរួមជាទឹកប្រាក់ចំនួនបីលានប្រាំសែនដុល្លារប្រគល់ជូនដល់រាជរដ្ឋាភិបាលដើម្បីទិញមន្ទីរសម្រាកព្យាបាលរោគស្រ្តី នគររាជ ដោយកែប្រែឈ្មោះជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]