រួមទាំងបញ្ហារន្ធញើសរីកធំ ដែលតែងតែកើតមានជាទូទៅ។ រន្ធញើសរីកធំ អាចនាំឲ្យកើតមានក្រពេញសេបូម(Sebaceous) ដែលបញ្ចេញប្រេងដើម្បីរម្អិល និងការពារស្បែក។ ក្រោយមក ខ្លាញ់នឹងចាប់ផ្ដើមកកស្ទះ ព្រមទាំងធ្វើឲ្យរន្ធញើសតូចៗនៅលើស្បែករីកធំ។ ដូច្នេះហើយ ដើម្បីកម្ចាត់បញ្ហារន្ធញើសធំ ស្រីៗយើងអាចអនុវត្តរូបមន្តធម្មជាតិខាងក្រោមនេះ។
១. ត្រសក់ ជាមួយនឹងក្រូចឆ្មារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រសក់គឺជាភ្នាក់ងារកម្ចាត់បញ្ហារន្ធញើសធំយ៉ាងពូកែស័ក្ដិសិទ្ធិ ពីព្រោះវាមានផ្ទុកស៊ីលីកាខ្ពស់ ដែលមិនត្រឹមតែធ្វើឲ្យស្បែករបស់យើងមានភាពក្មេងជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបន្តឹងរន្ធញើសបានយ៉ាងល្អផងដែរ។ ចូរលាយទឹកត្រសក់ចំនួន២ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាបាយ បន្ទាប់មកយកល្បាយនេះមកលាបនៅលើផ្ទៃមុខ ដោយប្រើសំឡីជូតមុខ និងទុកចោលរហូតដល់ស្ងួតល្អ សឹមលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
២. សម្បកចេក
សំប្បកចេកមានផ្ទុកសារជាតិLutein ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយចិញ្ចឹមស្បែក។ លើសពីនេះ វាក៏មានផ្ទុកប៉ូតាស្យូម ដែលជួយឲ្យស្បែកមានភាពភ្លឺរលោង។ ចូរត្រដុសសម្បកចេកនៅលើផ្ទៃមុខជារាងរង្វង់រយៈពេលប្រហែល១៥នាទី រួចលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តរូបមន្តនេះ២ដង ក្នុងមួយសប្ដាហ៍ដើម្បីទទួលបានរន្ធញើសរួមតូច។
៣. រមៀត
យើងបានដឹងហើយថា រមៀតមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយផ្ចិតរន្ធញើស ព្រមទាំងកាត់បន្ថយការរលាកស្បែក។ ពិតណាស់ វាក៏អាចកាត់បន្ថយការហើមនៅជុំវិញរន្ធញើសរបស់យើងបានយ៉ាងអស្ចារ្យ។ ចូរលាយម្សៅរមៀតចំនួន១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកពីរបីតំណក់ ដើម្បីបង្កើតជាល្បាយស្ដើង បន្ទាប់មកលាបវានៅលើស្បែក ដោយទុកចោលរយៈពេល១០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]