រាជធានីភ្នំពេញ៖ ព្រះសង្ឃ៣អង្គ និង លោកតាអាចារ្យម្នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះទៅនិមន្តដល់វត្តសំបូរមាស ទាំងយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឡើងឡានពេទ្យ ដើម្បីធ្វើចត្តាឡីស័ក ក្រោយពីព្រះសង្ឃទាំង៣អង្គ បានចូលរួមសូត្រមន្ត​នៅក្នុងពិធីបុណ្យសព បុរសចំណាស់ម្នាក់មានវិជ្ជមានកូវីដ១៩ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ​ ស្ថិតនៅចំណុចផ្ទះល្វែង តាមបណ្តោយផ្លូវ៨១ ក្នុងបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ព្រះសង្ឃ និង អាចារ្យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការឱ្យដឹងពីលោក តុន តូនី នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ខណ្ឌដង្កោ​ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ថា ក្នុងពិធីបុណ្យសពនេះ ក៏មានតាអាចារ្យវត្តសំបូរមាសម្នាក់ផងដែរ​ដែលបានចូលរួម ហើយត្រូវបានក្រុមគ្រូឱ្យធ្វើចត្តាឡីស័កផងដែរ តាំងពីដឹងលទ្ធផលថា សព្វជនរងគ្រោះ មានវិជ្ជមានកូវីដ១៩ ព្រោះតាអាចារ្យមានការប៉ះពាល់ផ្ទាល់ជាមួយសពអ្នកជំងឺកូវីដ។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ខណ្ឌដង្កោ បានបន្តទៀតថា ព្រះសង្ឃទាំង៣អង្គ ក្រោយពីដឹងថា បុរសដែលស្លាប់ មានវិជ្ជមានកូវីដ ព្រះសង្ឃទាំង៣ អង្គ មិនបាននិមន្តនៅទីណាឡើយ ក្រៅពីគង់នៅក្នុងកុដ ហើយក៏មិនបានប៉ះពាល់ជាមួយព្រះសង្ឃផ្សេងទៀតឡើយ ចាប់ពីពេលដែលត្រឡប់ពីសូត្រមន្តនៅក្នុងពិធីបុណ្យសពរួច។ រហូតដល់យប់ថ្ងៃទី២៨ ខែមីនា រថយន្តសាម៉ុយរបស់ក្រុមគ្រូពេទ្យ  បានទៅនិមន្តដល់វត្តសំបូរមាស ដើម្បីនិមន្តអញ្ជើញព្រះតេជគុណទាំង៣អង្គ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ The Great Dukes ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ព្រះសង្ឃ និង អាចារ្យ

ដោយឡែក ផ្ទះ​បុណ្យសព​របស់​បុរស​ចំណាស់​វ័យ​៧៨​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លា​ប់ព្រោះកូ​វី​ដ​១៩ ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ខ្សែ​ជុំវិញ នឹង​មាន​កងកម្លាំង​ការពារ​សន្តិសុខ នៅ​តំបន់​នោះ​ផង​ដែរ ។ ក្នុង​នោះ សមាជិក ក្រុម​គ្រួសារ​សាច់ញាតិ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​ចំនួន​១៨​នាក់ មាន​ស្រី​៨​នាក់ ត្រូវ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងផ្ទះ​ខាងលើ ដើម្បី​រង​ចាំ​ធ្វើតេស្ត​សំណាក រក​មេរោគ​កូ​វី​ដ​-១៩ ផង​ដែរ។

ផ្ទះបុណ្យសព

នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ បុរស​ចំណាស់​ខាងលើ ក៏​បាន​ស្លាប់ ទាំង​ដែល​លទ្ធផលធ្វើតេស្ត​សំណាក​មិន​ទាន់​ចេញ ។ បន្ទាប់ពី​ស្លាប់​ភ្លាម​ៗ បងប្អូន​សាច់ញាតិ បាន​រៀបចំ រោង​ធ្វើបុណ្យ លក្ខណៈ​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើការ​ឃាត់​តែ​ម្តង មិន​តម្រូវ​អោយ​មានការ​ប្រមូលផ្តុំ​ឡើយ ។ លុះដល់​វេលា​យប់​ឡើង លទ្ធផល​សំណាក​ចេញ​មក​បង្ហាញថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​ដឹក​សព ចេញពីផ្ទះ​របស់​គាត់​តែ​ម្តង៕

ប្រភព៖ Koh Santepheap 

វត្តសំបូរមាស

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]