ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra ដែលបាននិពន្ធ និងផលិតបទចម្រៀងជាច្រើនបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ខណៈការចូលរួមទាំងអស់នេះ គឺពិតជាបានបង្ហាញ និងរំលេចនូវសិល្បៈ ប្រពៃណី ការរស់នៅ ពិធីបុណ្យ និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។

  ឯកឧត្ដមបណ្ឌិត ថោង ខុន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជក់ចិត្តជាងគេនោះ មានដូចជា បទ «អរគុណកាមេរ៉ា» បទ «រកស៊ីជាមួយយក្ស» បទ «ពេលណាជួបគ្នាម្ដងទៀត» បទ «នឹកឃើញខ្លាចឈ្លើង» បទ «ធ្លាប់បានបងនៅ» បទ «កោះអ្វី» បទ «ឡានទំនើប» បទ «ទឹកត្រីកោះកុង» រួមជាមួយបទចម្រៀងជាច្រើនទៀត  ដែលសុទ្ធតែបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ជាដើម។

  អ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា)

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖

ប្រសាសន៍ឯកឧត្ដមបណ្ឌិត ថោង ខុន

ខាងក្រោមនេះជាប័ណ្ណសរសើរ របស់ក្រសួងទេសចរណ៍ជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា) 

ប័ណ្ណសរសើរ

តោះ! ស្ដាប់ម្ដងទៀតនូវបទចម្រៀងទាំងនោះ ដែលក្រសួងទេសចរណ៍ជូនប័ណ្ណសរសើរ

ទី១. បទ «អរគុណកាមេរ៉ា»

ទី២. បទ «រកស៊ីជាមួយយក្ស»

ទី៣. បទ «ពេលណាជួបគ្នាម្ដងទៀត»

ទី៤. បទ «នឹកឃើញខ្លាចឈ្លើង»

ទី៥. បទ «ធ្លាប់បានបងនៅ»

ទី៦. បទ «កោះអ្វី»

ទី៧. បទ «ឡានទំនើប»

ទី៨. បទ «ទឹកត្រីកោះកុង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]