គ្នាយើងមួយចំនួនអាចធ្លាប់ជួបបញ្ហាហើមភ្នែកក្រោយពីភ្ញាក់ពីគេង។ តើមកពីអ្វី? គ្នាយើងដែលកត់សម្គាល់ដែរឬទេ។ មូលហេតុធ្វើឲ្យយើង ភ្ញាក់ពីគេងហើមភ្នែកអាចមកពីមូលហេតុច្រើនយ៉ាង តែក្នុងអត្ថបទនេះ Hello គ្រូពេទ្យ លើកតែករណីបង្កដោយបញ្ហាអាលែកហ្ស៊ីតែប៉ុណ្ណោះ។
អាលែកហ្ស៊ី ជាទូទៅអាចបង្កឲ្យហើមភ្នែកបាន។ ការណ៍នេះកើតឡើងដោយសារតែកោសិកាការពារនៅក្នុងភ្នែកបញ្ចេញប្រូតេអ៊ីនប្រព័ន្ធភាពស៊ាំ ហៅថាហីស្តាមីនទៅប្រឆាំងនឹងសារធាតុបង្កអាលែកហ្ស៊ី។ ការប្រឆាំងគ្នានេះអាចធ្វើឲ្យភ្នែកយើងហើម និងចេញទឹកភ្នែក។ ការចេញទឹកភ្នែកនេះ ដោយសារភ្នែកយើងប្រឹងលាងសម្អាតធាតុបង្កអាលែកហ្ស៊ី ឬលម្អងផ្កាជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីយើងភ្ញាក់ពីគេង ហើយមានហើមនៅខាងក្រោមភ្នែក អាចថាយើងមានបញ្ហាអាលែកហ្ស៊ី នេះ តែម្ដង ដោយហេតុថារាងកាយបានបញ្ចេញហីស្តាមីន ហើយអាចបង្កការរលាក រមាស់ និងឡើងក្រហម។ តើមានអ្វីទាក់ទងនឹងដំណេក?
បើសិនជាគ្នាយើងភ្ញាក់ឡើងឃើញភ្នែកឡើងហើម អាចមកពីយើងមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងរបស់ណាមួយក្នុងបន្ទប់គេង។ បើសិនជាយើងថ្មីៗនេះបានទិញស្រោមពូកថ្មី ឬសម្ភារៈផ្សេងៗបន្ថែមដាក់ក្នុងបន្ទប់ អាចថារបស់ទាំងនោះមានសារធាតុអាចបង្កឲ្យមានការឆ្លើយតបពីហីស្តាមីន និងធ្វើឲ្យភ្នែកឡើងហើម។
ដូចគ្នាដែរ បើយើងគេងបើកបង្អួច សារធាតុខាងក្រៅផ្សេងៗ ឬលម្អងផ្កាជាដើមអាចហើរចូលក្នុងបន្ទប់យើងបាន និងអាចធ្វើឲ្យយើងមានប្រតិកម្មអាលែកហ្ស៊ីកើតឡើងនៅអំឡុងពេលគេងដែរ។ បើដូចនេះមែន សូមសាកបិទបង្អួចពេលចូលគេង ហើយចាំសង្កេតមើលថាយើងនៅតែហើមភ្នែកទៀតឬយ៉ាងណានៅព្រឹកឡើង។
បញ្ហាអាលែកហ្ស៊ីភ្នែកងាយស្រួលក្នុងការព្យាបាល គឺត្រូវនៅឆ្ងាយពីធាតុបង្កអាលែកហ្ស៊ី ហើយយើងក៏អាចទិញថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួនមកប្រើបាន។ ក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យអាចចាក់ថ្នាំឲ្យយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]