ថៃ៖ Puifai Natapat ត្រូវបានមហាជនជាច្រើនស្គាល់ថានាងគឺជាតារាសម្ដែងដែលស្រស់ស្អាតនិងមានទេពកោសល្យម្នាក់ ដែលតែងតែទទួលបាននូវប្រជាប្រិយភាពពីសំណាក់ មហាជនក្នុងស្រុកនិងក្រៅស្រុក។ ហើយពេលបច្ចុប្បន្ននេះនាងក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយបុរស់រូបសង្ហាអ្នកមានទ្រព្យម្នាក់ផងដែរ។

Puifai Natapat
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីពេលថ្មីៗនេះ Puifai នាងត្រូវបានគូស្នេហ៍ណាត់ទៅញាំអាហាររួមគ្នាជាមួយគេនិងមានក្រុមមិត្តភ័ក្តរបស់ពួកគេទាំងសងខាង តែអ្វីដែលកាន់តែអស្ចារ្យនោះគឺ ការណាត់ឱ្យមកញាំអាហាររួមគ្នានេះគឺជាគម្រោងរបស់សង្សារនាងដែលបានរៀបចំទុករួចជាស្រេចជាមួយក្រុមមិត្តភ័ក្ត ដោយគោលបំណងស៊ុបប្រាយសុំ Puifai រៀបការនៅពេលនោះតែម្ដង។ ដោយគេបានរៀបចំឱ្យមិត្តភ័ក្តរបស់នាងប្រាប់ឱ្យ Puifai ធ្វើការកម្មង់អាហារមកបន្ថែមទៀត ពេលដែលនាងងាកទៅកម្មង់គឺស្រាប់តែប្រទះនិង គូស្នេហ៍របស់នាងដែលកំពុងលុតជង្គង់កាន់ចិញ្ចៀនយ៉ាងស្រស់ស្អាត នៅចាំចំពោះមុខនាងរួចជាស្រេច ហើយថែមទាំងមានពាក្យថាៈ

សង្សាររបស់Puifai
Puifai Natapat

ខណៈពេលនោះផងដែល Puifai នាងបានស្រែកដោយក្ដីរំភើបចិត្ត ព្រមទាំងញញឹមហើយនិងស្រក់ទឹកភ្នែក មកជាមួយ មុននិងនាងងក់ក្បាលទទួលថាយល់ព្រម ។នេះគឺជាការស្នើរសុំរៀបការ ដែលគួរឱ្យចាប់អារម្មណ៍និងពិតជាផ្អែមល្ហែមណាស់សម្រាប់មួយគូនេះ មិនតែប៉ុណ្ណោះថែមទាំងមានអ្ន​កលេងបណ្ដាញសង្គមជាច្រើនបានអបអរសាទរជាមួយ Puifai ដែលនាងនឹងក្លាយជាកូនក្រមុំក្នុងពេលឆាប់នេះ៕

ចង់ដឹងច្បាស់ទៅមើលរូបភាពទាំងអស់គ្នា៖

Puifai Natapat 
Puifai Natapat និងគូស្នេហ៍
Puifai Natapat និងគូស្នេហ៍
Puifai Natapat និងគូស្នេហ៍
Puifai Natapat និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]