ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានហូបអាហារនៅហាង Pepper Lunch សាខាផ្សារទំនើប អ៊ីអន ១ ជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬសង្ស័យ ដោយហេតុថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩ៈ២០នាទី ធ្លាប់មានអ្នកវិជ្ជមានកូវីដ១៩ បានទៅហូបអាហារនៅទីនោះ។ ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមបញ្ជាក់ដែរថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន មាននៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]