កូរ៉េខាងត្បូង៖ បានបង្ហាញខ្លួនអស់រយៈពេលជាង ១២ ឆ្នាំមកហើយ តែតារាចម្រៀងស្រីទោល នាង IU បានសាងកេរ្តិ៍ឈ្មោះមានភាពល្បីល្បាញ មិនថាអាជីពធ្វើអ្នកចម្រៀង ឬក៏តារាសម្តែង ក្នុងវិស័យឧស្សាហកម្មកំសាន្តកូរ៉េមានភាពជោគជ័យ គួរឲ្យកត់សម្គាល់។
តួយ៉ាង ដោយសារតែត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្លេងផ្អែមដ៏សែនស្រទន់ គួបផ្សំបទភ្លេងរសនិយមគួរឲ្យទាក់ទាញ មិនត្រឹមតែប៉ុណ្ណោះ រូបសម្រស់របស់តារាស្រីរូបនេះ ក៏ស្រស់ស្អាតសោភា សមស្របតាមស្តង់ដារនារីកូរ៉េផងនោះ បានធ្វើឲ្យនាងមានភាពលេចធ្លោខ្លាំង មិនចាញ់នឹងតារាស្រីដទៃនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីថ្មីៗនេះ IU មានឈ្មោះពិត Lee Ji-eun បានក្លាយជាប្រធានបទរបស់មហាជន នៅពេលដែលបង្ហោះរូប Selfie ប៉ុន្មានសន្លឹក បង្ហាញឲ្យឃើញ នៃសាច់មុខឡើងច្បាស់ សម៉ត់ខៃ គ្មានស្នាមជ្រីវជ្រួញសូម្បីតែបន្តិច ជាពិសេសនោះ កែវភ្នែកឡើងធំមូលក្លំឡើងដូចតុក្កតា។
ជាមួយរូបភាពទាំងនេះ បានទាក់ទាញអ្នកគាំទ្រមិនស្ទើរ នៃទម្រង់មុខ ដ៏ស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទាន បានធ្វើឲ្យ IU ទទួលបានការកោតសរសើរ ពីសំណាក់មហាជន ដោយបានលើកឡើងថា មិនថាទាំងទេពកោសល្យ ឬក៏សម្រស់ តារាចម្រៀងស្រីវ័យ ២៨ ឆ្នាំរូបនេះ នៅតែមានភាពទាក់ទាញ ជាពិសេសនោះមន្តស្នេហ៍ដ៏ស្រស់ស្អាតរបស់នាងតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]