ភ្នំពេញ៖​ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់លើសពី ៩០​ លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយពង្រីក និងធ្វើឲ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿននៃបណ្ដាញអុិនធឺណិត  សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនងឆ្នាំ​២០២១ នឹងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ព្រមទាំងធានាឲ្យបានថា បណ្ដាញទំនាក់ទំនងបានត្រៀមរួចរាល់ពេលរៀបចំតំឡើង​ប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែលរាជរដ្ឋាភិបាល ផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីបំផុតនេះ  ដែលនឹងផ្ដល់គុណភាពនៃល្បឿនអុិនធឺណិតកាន់តែប្រសើរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Smart Axiata គ្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ខ្លួន

ប្រព័ន្ធទូរគនាគមន៍ចល័ត គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ 4G មានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ព្រោះវាអាចផ្ដល់ឲ្យពួកគេនូវព័ត៌មានថ្មីៗអំពីជំងឺកូវីដ ១៩ ជួយដំណើរប្រតិ្តបតិ្តការអាជីវកម្មរបស់ពួកគេ  ការសិក្សាតាមអនឡាញ  ធ្វើប្រតិបត្តិការទូទាត់លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញចំនួន ៣.០០០​ ជាងទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា  ដែលអនុញ្ញាតឲ្យអតិថិជនចំនួន ៨ លាននាក់ ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំួន ៩១,៥% នៃចំនួនប្រជាជន។

Smart Axiata គ្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ខ្លួន

ត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍បណ្តាញចំនួន ៣៥០ កន្លែងបន្ថែមទៀត   ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអុិនធឺណិតចល័ត ដែលកំពុងកើនឡើងយា៉ងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។​ លើសពីការសាងសង់ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍស្ថានីយ៍បណ្តាញដែលមានស្រាប់ហើយ ដើម្បីឲ្យដំណើរការកាន់តែប្រសើរ។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G​ យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏នឹងមានគម្រោងបញ្ឈប់បណ្ដាញសេវា 3G​ របស់ខ្លួននៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G​ ទៅជា 4G។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

ប្រសាសន៍លោក ថូម៉ាស ហ៊ុន 
Smart Axiata គ្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ខ្លួន

លោកបានបន្ថែមទៀតថា៖

  ប្រសាសន៍លោក ថូម៉ាស ហ៊ុន

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគក្នុងការពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគក្នុងការផលិតថាមពលមិនប៉ះពាល់ដល់បរិស្ថាន ​(Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការបណ្តាញទំនាក់ទំនងរបស់ខ្លួន  ជាមួយការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power) ។

Smart Axiata គ្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ខ្លួន

ដោយតាំងខ្លួនជាម្ចាស់ជើងឯកឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការតាមស្ដង់ដារសីលធម៌ខ្ពស់បំផុត  ក្រុមហ៊ុន Smart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់កំណើនដល់សេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ចំនួន ១,៨៨ ពាន់លានដុល្លារ នៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុនក៏បានបានបង់ពន្ធចំនួន ៥៦២ លានដុល្លារ លើពន្ធអាករ និង កម្រៃនិយ័តកម្មដល់រតនាគារកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata​​

ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]