កម្សាន្ត៖ បទចម្រៀងរបស់តារាចម្រៀងរ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជា វណ្ណដា ដែលមានចំណងជើងថា Time To Rise ដែលបានផ្ទុះកក្រើកពេញបណ្តាញសង្គម ត្រូវបានអ្នកគាំទ្រ ស្ងប់ស្ងែងសរសើរ ចំពោះចម្រៀងមួយបទនេះ ដែលមានអត្ថន័យជ្រាលជ្រៅបង្កប់អត្ថន័យអប់រំ ទាំងប្លែកភ្នែក និង អត្ថន័យ ដោយមានវត្តមានការបកស្រាយបញ្ចូលគ្នាជាមួយលោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាគ្រូអាយ៉ៃដែលមានទេព្យកោល្យខាងតន្ត្រីចាប៉ី ដ៏មានប្រជាប្រិយនៅក្នុងប្រទេសកម្ពុជា។
គួររំលឹកផងដែរថា បទនេះ បានបង្ហោះនៅលើបណ្តាញYoutube កាលពីថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ ដោយមានចំនួន View ៦៩៨,៧៣៤ គិតមកទល់ពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាន់តែបទចម្រៀងចេញនៅលើឆាណែល Youtube ភ្លាម ត្រូវបាន Youtuber បរទេសជាច្រើនយកមកបញ្ចេញប្រតិកម្ម ក្នុងនោះដែរ មានYoutuber អាមេរិក Minds of the Future យកមកបញ្ចេញប្រតិកម្មចំពោះបទនេះផងដែរ។
ចំពោះចម្រៀងនេះ ក្រុម Minds of the Future បានសម្តែងកោតសរសើរមិនដាច់ពីមាត់ពីសមិទ្ធផលថ្មីរបស់វណ្ណដានេះ ទាំងសម្លេងរ៉េប ឈុតឆាកនៅក្នុងវីដេអូ ដែលទាក់ទងនឹងវប្បធម៍ខ្មែរ ដោយបទចម្រៀងនេះគឺត្រូវបានថតនៅក្នុងសារមន្ទីរជាតិរបស់កម្ពុជាផងដែរ ហើយក្រុម Youtuber ក៏បញ្ចេញចំណាប់អារម្មណ៍ចូលចិត្តវីដេអូនេះផងដែរ ដែលបានរំលឹកនូវរឿងរ៉ាវអតីតកាលរបស់កម្ពុជា ដែលធ្វើវីដេអូចម្រៀងនេះ កាន់តែអស្ចារ្យ និង ទាក់ទាញអ្នកគាំទ្រមិនស្ទើរឡើយ ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]