ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវាកម្មនៅធនាគារ Sacombank Cambodia សាខាស្ថិតនៅទីតាំងផ្ទះលេខ២៧៤ វិថីព្រះសីហនុ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយរាប់គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១។ ដោយផ្អែកលើមូលហេតុអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកផ្នែកអនាម័យនៅទីនោះ។
ដោយអាស្រ័យហេតុនេះ ប្រសិនបើបងប្អូនមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក,វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]