ភ្នំពេញ: មហាជន​ និងប្រិយមិត្ត ព្រមទាំងទស្សនិកជនទាំងអស់ ពិតជាបានស្គាល់នៅកេរ្តិ៍ឈ្មោះរបស់លោកជំទាវចិត្តសប្បុរស​ និងជាម្ចាស់ហាងពេជ្រដ៏ធំ គឺលោកជំទាវទ្រី ដាណា ដែលកាលពីពេលថ្មីៗនេះ ក្រោយមានគណនីTik Tok ជាច្រើនបានបង្ហោះវីដេអូ និងរូបភាពដោយបានបើកបង្ហាញផ្ទះថ្មីរបស់លោកស្រី ដ៏ធំស្កឹមស្កៃ ប្រកបដោយក្បូរក្បាច់ ប្រៀបបានទៅនឹងវិមានរាជនី និងភូមិគ្រឹះដែលមានទិដ្ឋភាពដ៏ស្រស់ត្រកាល រំលេចដោយពណ៌បៃតងនៃរុក្ខជាតិ​ និងគ្រឿងសង្ហារឹមដ៏ប្រណីត ដែលមើលទៅគួរឲ្យចង់រស់នៅផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយពីបានឃើញនូវទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ផ្ទះលោកស្រីជំទាវទ្រី ដាណា រួចមក ក៏មានមហាជន និងហ្វេនៗជាច្រើនទាំងនៅក្នុងបណ្តាញហ្វេសប៊ុក និងTik​ Tok​ បានសម្តែងការភ្ញាក់ផ្អើល​ និងការស្ងើចសរសើរពីភាពប្រណីតនៃផ្ទះរបស់លោកស្រីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះមើលទៅពិតជាធំខ្លាំង អមជាមួយនឹងការរៀបចំសួន ផ្ទះខាងមុខ មើលទៅពិតជាប្លែកស្អាតខ្លាំងតែម្តង ប្រៀបដូចនឹងផ្ទះក្នុងរឿងកុនទៅហើយ៕

ចង់ដឹងថាតើ ផ្ទះថ្មីរបស់លោកជំទាវទ្រីដាណាមានភាពស្រស់ស្អាត និងប្រកបដោយក្បូរក្បាច់ប្រណីតយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពផ្ទះថ្មី លោកជំទាវ​ទ្រីដាណា
ទិដ្ឋភាពផ្ទះថ្មី លោកជំទាវ​ទ្រីដាណា
ទិដ្ឋភាពផ្ទះថ្មី លោកជំទាវ​ទ្រីដាណា
 លោកជំទាវ​ទ្រីដាណា
ទិដ្ឋភាពផ្ទះថ្មី លោកជំទាវ​ទ្រីដាណា
វីដេអូផ្ទះថ្មីរបស់លោកជំទាវទ្រីដាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]