បរទេស៖ បន្ទាប់ពីបានស្វាគមន៍កូនស្រីដំបូងរបស់នាងជាមួយមិត្តប្រុសតារាម៉ូដែលស្រីនាង Gigi Hadid តែងតែក្លាយជាប្រធានបទរបស់មហាជន លើកមកនិយាយគ្រប់ៗគ្នា ពីសម្រស់ដ៏ផូរផង់ គ្មានការផ្លាស់ប្តូរសូម្បីតែបន្តិចទោះបីរូបនាងបានសម្រាលកូនរួចហើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មិត្តស្រីរបស់តារាចម្រៀងទោល Zayn Malik បានបង្ករមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយការបង្ហោះវីដេអូ ឃ្លឹបខ្លី នៅលើបណ្តាញសង្គមអ៊ីនស្តារក្រាម ជាមួយការផ្លាស់ប្តូរស្ទីលតុងតែខ្លួន ពិតជាគួរឲ្យទាក់ទាញ់ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាម៉ូដែលវ័យ ២៥ ឆ្នាំ បានធ្វើឱ្យអ្នកតាមដានរបស់នាង មានការកោតសរសើរជាខ្លាំង ដោយក្នុងវីដេអូមួយនេះ បានផ្លាស់ប្តូរ ពីក្មេងស្រីសាមញ្ញម្នាក់ បានប្រែក្លាយ ទៅជាតារាបង្ហាញម៉ូត ដែលលេងស្ទីលបែបស៊ិចស៊ី ជាពិសេសនោះ ជាមួយទឹកមុខបែបកាច មាំ មានអំណាចរបស់នាង បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែខ្ញង់ថែមមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

Gigi Hadid
Gigi Hadid
Gigi Hadid ជាមួយកូនស្រី
Gigi Hadid
Gigi Hadid ការលេងស្ទីលថ្មីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]