បរទេស៖ ក្រុមហ៊ុន Facebook និង Google គ្រោងនឹងដាក់ខ្សែកាបក្រោមសមុទ្រធំៗចំនួន2 ដែលនឹងតភ្ជាប់ពីឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិកទៅប្រទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងមានអ្នកប្រើប្រាស់ស្មាតហ្វូនកើនឡើង។

Facebook បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែកាប Echo និង Bifrost trans-Pacific នឹងបង្កើនសមត្ថភាពបញ្ជូនទិន្នន័យរវាងតំបន់ទាំងនេះបាន70ភាគរយ និងបង្កើនល្បឿនអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដែល Facebook កំពុងចង់ដាក់ប្រើខ្សែកាបទាំងពីរនេះព្រមគ្នា Google វិញកំពុងពិចារណាតែលើខ្សែកាប Echo តែប៉ុណ្ណោះ។ ការចំណាយលើគម្រោងនេះមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ក្រុមហ៊ុន Facebook ប្តេជ្ញាចិត្តនាំយកអ៊ីនធើណេតល្បឿនលឿនជាងមុនទៅដល់អ្នកប្រើប្រាស់។ ដោយក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ខ្លួនមានមោទកភាពសហការជាមួយដៃគូក្នុងតំបន់និងពិភពលោក ដើម្បីដាក់ខ្សែកាបថ្មីចំនួនពីរគឺ Echo និង Bifrost ដែលនឹងផ្តល់នូវការតភ្ជាប់ថ្មីដ៏សំខាន់រវាងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាមេរិកខាងជើង។

ដៃគូក្នុងគម្រោងនេះរួមមានក្រុមហ៊ុនឥណ្ឌូនេស៊ី Telin និង XL Axiata ព្រមទាំងក្រុមហ៊ុន Keppel ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]