កូរ៉េខាងត្បូង៖ ក្រៅពីខ្សែស្រឡាយជាតារាកូរ៉េ តារាល្បីៗទាំងនេះស្ទាត់ជំនាញភាសាអង់គ្លេសប៉ុន្តែ  ពួកគេមិនសូវ បង្ហាញអ្នកគាំទ្ររបស់ពួកគេថាតើជំនាញភាសារបស់ពួកគេល្អប៉ុណ្ណានោះទេ។ 

តារាសម្តែងប្រុស និង តារាសម្តែងស្រីកូរ៉េទាំង ១០ រូបនេះស្ទាត់ជំនាញភាសាអង់គ្លេសទាំងការរស់នៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេស និងពួកគេខំរៀនបន្ថែមដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីឲ្យដឹងថាតារាកូរ៉េ រូបណាខ្លះដែលអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ?

សូមទស្សនារូបភាពខាងក្រោម៖

១.Ahn Hyoseop

Ahn Hyoseop

Ahn Hyoseop អាចនិយាយភាសាអង់គ្លេសបានបន្តិចនៅក្នុងរឿង "Abyss" ដែលជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់លោក។ វាបង្ហាញថាលោក ពិតជាបានរស់នៅក្នុងប្រទេសកាណាដានៅពេលដែលលោក នៅក្មេង ​លោកក៏ស្ទាត់ជំនាញភាសាទាំងស្រុង នៅពេលដែលលោក បានផ្លាស់ប្តូរទៅប្រទេសកូរ៉េខាងត្បូងដើម្បីចាប់ផ្តើមសម្តែង។

២.Choi Wooshik

Choi Wooshik

Choi Wooshik ក៏បានរស់នៅក្នុងប្រទេសកាណាដាក្នុងវ័យកុមារភាពរបស់លោក ដោយផ្លាស់ទៅនៅទីនោះជាមួយក្រុមគ្រួសាររបស់លោក នៅថ្នាក់ទី ៥ ហើយត្រលប់ទៅប្រទេសកូរ៉េវិញនៅ ១០ ឆ្នាំក្រោយដើម្បីបន្តអាជីពសម្តែង។ លោក ក៏បានចូលរៀននៅសាកលវិទ្យាល័យ Simon Fraser នៅ British Columbia ។

៣.Gong Yoo

Gong Yoo

ខណៈពេលដែល Gong Yoo មិនដែលសិក្សាភាសាអង់គ្លេសនៅបរទេសលោក​ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនដងជាមួយនឹងការបញ្ចេញសំលេងដ៏ល្អឥតខ្ចោះរបស់លោក។ លោកបាននិយាយថា  ការសិក្សាភាសាអង់គ្លេសជាចំណង់ចំណូលចិត្តរាល់ពេលដែលលោក មានពេលទំនេរ។

៤.Han Yeseul

Han Yeseul

Han Yeseul ដែលមានឈ្មោះជាភាសាអង់គ្លេសឈ្មោះ Leslie Kim កើតនៅទីក្រុងLos Angeles រដ្ធ California និងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Cerritos ក្នុងទីក្រុង Norwalk រដ្ឋ California ជាមួយនឹងបរិញ្ញាបត្ររងផ្នែកក្រាហ្វិចកុំព្យូទ័រមុនពេលផ្លាស់ទៅប្រទេសកូរ៉េខាងត្បូងដើម្បីចាប់ផ្តើមអាជីពជាតារាម៉ូដែលនិងអាជីពតារាសម្ដែង។

៥.Jung Ryeowon

Jung Ryeowon

Jung Ryeowon កើតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង និងក្រោយមកបានផ្លាស់ទៅរស់នៅទីក្រុង Brisbane ប្រទេសអូស្រ្តាលីនៅអាយុ ១១ ឆ្នាំ។ បន្ទាប់ពីប្រឈមមុខនឹងការរើសអើងក្នុងវ័យសិក្សាដំបូង នាងបានតាំងចិត្តរៀនភាសាអង់គ្លេសនិងឧស្សាហ៍ព្យាយាម សិក្សាភាសានេះខ្លាំងមែនទែន។ បន្ទាប់មកនាងបានចូលរៀននៅសាកលវិទ្យាល័យ Griffith នៅភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលី ហើយត្រូវបានគេជ្រើសរើសឱ្យធ្វើជាតារាសម្តែងខណៈពេលកំពុងសិក្សាជានិស្សិតផ្លាស់ប្តូរនៅសាកលវិទ្យាល័យកូរ៉េ។

៦​.Kang Sora

Kang Sora

Kang Sora កើតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយមិនដែលចំណាយពេលច្រើននៅក្រៅប្រទេសទេ។ បន្ទាប់ពីធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងជំនាញភាសាអង់គ្លេសដ៏អស្ចារ្យរបស់នាង នាងបានបង្ហើបអោយដឹងថានាងធំធាត់ឡើងចូលចិត្ត មើលខ្សែភាពយន្ត Disney ច្រើនហើយតែងតែសិក្សាភាសាអង់គ្លេសជាចំណង់ចំណូលចិត្តរាល់ពេលដែលនាងទំនេរ។

៧.Kim Jisuk

Kim Jiseok 

Kim Jiseok ចូលរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យក្នុងប្រទេសអង់គ្លេសដែលជាកន្លែងដែលលោក ឆាប់ចេះភាសាអង់គ្លេស។ លោក រៀនភាសាអាឡឺម៉ង់អំឡុងពេលមហាវិទ្យាល័យនិងទទួលបានវិញ្ញាបនប័ត្របង្រៀនអនុវិទ្យាល័យជាភាសាអង់គ្លេស និងអាឡឺម៉ង់ក្នុងឆ្នាំ ២០០៦។ លោកពូកែណាស់ព្រោះលោក​ ក៏មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករៀបចំផែនការមាតិកាវប្បធម៌ផងដែរ។

៨.Lee Seojin

Lee Seojin

Lee Seojin បានចូលរៀននៅសហរដ្ឋអាមេរិកជាកន្លែងដែលលោក អាចរៀនភាសាអង់គ្លេសហើយក្រោយមកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ញូវយ៉កជាមួយនឹងសញ្ញាប័ត្រជំនួញ។ លោក អាចបង្ហាញជំនាញភាសាអង់គ្លេសរបស់លោក នៅការសម្តែងមួយចំនួនហើយអ្នកគាំទ្រតែងតែចូលចិត្តស្តាប់លោកនិយាយភាសា។

៩.Park Minyoung

Park Minyoung

Park Minyoung បានរក្សាជំនាញភាសាអង់គ្លេសរបស់នាងយ៉ាងសម្ងាត់ ប៉ុន្តែនាងបានសិក្សាជានិស្សិតផ្លាស់ប្តូរកំឡុងពេលសិក្សានៅវិទ្យាល័យហើយបានចាប់យកភាសានេះនៅឯបរទេស។ នាងក៏មានឈ្មោះជាភាសាអង់គ្លេសថា Rachel ដែលអ្នកអាចឃើញនៅក្នុងឈ្មោះអ្នកប្រើប្រាស់ Instagram របស់នាង។

១០.Shin Sekyung

Shin Sekyung

Shin Sekyung បានកើតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយបានបង្កើតការកម្សាន្តរបស់នាងជាលើកដំបូងក្នុងនាម ជាតារាម៉ូដែលនិងជាតារាសម្តែងកាលពីអាយុ ៨ ឆ្នាំ។ ទោះបីជានាងមិនបានរស់នៅក្រៅប្រទេសក៏ដោយ ក៏នាងមានជំនាញភាសាអង់គ្លេសគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលនាងអាចប្រើបាននៅក្នុងការសម្តែង ‘Pocha without Borders” ។ ការបញ្ចេញសំឡេងដ៏អស្ចារ្យរបស់នាងបានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលនិងទទួលបានការសរសើរជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]