សព្វថ្ងៃនេះ មនុស្សម្នាក់ៗទទួលរងភាពនឿយហត់ និងសម្ពាធច្រើនណាស់ក្នុងមួយថ្ងៃៗ ដោយសារតែមមាញឹកនឹងការងារ ការប្រកបរបររកស៊ី ហើយមានគ្នាយើងមួយចំនួនធ្វើការងាររកស៊ីផង ត្រូវរៀនដើម្បីបំពេញចំណេះទៀត។ ដោយសារតែការអស់កម្លាំង និងសម្ពាធច្រើន អាចប៉ះពាល់ដល់សុខភាព ដូចនេះយើងត្រូវរកដំណោះស្រាយណាដែលងាយស្រួល ហើយមានប្រយោជន៍ដល់សុខភាព ដូចជាការញ៉ាំស៊ុបមាន់ជាប្រចាំ ដើម្បីជួយបង្កើនកម្លាំង និងពង្រឹងស្មារតីមកវិញ។
អ្វីទៅជាស៊ុបមាន់បំប៉ន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស៊ុបមាន់ ជាអាហារបំប៉នសុខភាពមួយចម្រាញ់ចេញពីសាច់មាន់ដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ ស៊ុបមាន់ត្រូវបានផលិតឡើងនៅក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីបំបែកប្រូតេអ៊ីនដែលកកើតឡើងនៅក្នុងស៊ុបឲ្យក្លាយជា Peptide ទំហំរឹតតែតូច កាន់តែងាយស្រួលក្នុងការរំលាយ។ ជាទូទៅ រាល់ខ្លាញ់ដែលមាននៅក្នុងសាច់មាន់ត្រូវបានយកចេញទាំងស្រុង ដើម្បីផលិតជាអាហារបំប៉នដែលមាន Cholesterol តិចតួច ឬគ្មានតែម្ដង ហើយក្នុងការផលិតស៊ុបមាន់បំប៉ននេះ ក៏មិនមានបន្ថែមគ្រឿងផ្សំដទៃ សារធាតុគីមី ឬសារធាតុរក្សាទុកអ្វីដែរ។
ហេតុអីយើងគួរញ៉ាំស៊ុបមាន់រាល់ថ្ងៃ?
យោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យជាតិ និងមន្ទីរពេទ្យសកលវិទ្យាល័យជាតិ នៃប្រទេសសិង្ហបុរី និងបានចុះផ្សាយលើ Nutritional Neuroscience បានឲ្យដឹងថា ការញ៉ាំស៊ុបមាន់រាល់ថ្ងៃវាអាចជួយពង្រឹងដំណើរការនៃការចងចាំ (working memory)។ ការស្រាវជ្រាវដដែលបន្តថា ស៊ុបមាន់ជួយពង្រឹងដល់ដំណើរការនៃការចងចាំបានដោយសារ វាបង្កើនមេតាបូលីសរបស់អ័រម៉ូន Cortisol។
លើសពីនេះ ស៊ុបមាន់ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពយើងដូចជា កាត់បន្ថយស្ត្រេស ពង្រឹងដល់ប្រព័ន្ធការពាររាងកាយ ពង្រឹងស្មារតី និងកាត់បន្ថយភាពនឿយហត់ជាដើម។ ស៊ុបមាន់អាចញ៉ាំបាន និងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់វ័យ ជាពិសេស ស្ត្រីពពោះក៏អាចញ៉ាំបាន និងទទួលបានប្រយោជន៍ច្រើនរួមមាន ជួយទ្រទ្រង់សុខភាពម្ដាយ ការពារម៉ាក់ៗពីជំងឺតូចតាចមួយចំនួន និងផ្ដល់សារធាតុចិញ្ចឹមទៅឲ្យអាអូនក្នុងផ្ទៃថែមទៀត។
ស៊ុបមាន់ ជាទូទៅត្រូវបានគេចាត់ទុកជាអាហារបំប៉នសុខភាពមួយប្រភេទ វាមិនមែនជាថ្នាំអាចជាព្យាបាលជំងឺបានទេ ដូចនេះហើយ យើងអាចញ៉ាំស៊ុបមាន់បានដោយមិនចាំបាច់បារម្ភពីផលរំខានណាមួយប៉ះពាល់ដល់សុខភាពយើងទេ។ យើងក៏អាចញ៉ាំវាជាប្រចាំ ឬ ២-៣ថ្ងៃ/ម្ដង ឬញ៉ាំតាមតែចិត្តចង់ក៏បាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]