កូរ៉េខាងត្បូង៖ យោងតាមភ្នាក់ងារនៃផលិតកម្ម SM បានរាយការណ៍មកថា ការបញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមតូចទី ៣ របស់លោក Baekhyun សមាជិកក្រុម EXO បានឈានដល់ចំនួន ៨៣៣.៣៩២ បន្ទះ បើគិតត្រឹមថ្ងៃទី ២៩ ខែមីនានេះ។
ជាមួយនឹង ភាពជោគជ័យមួយនេះ គឺជាការបញ្ជាទិញខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ Baekhyun ជាមួយអាជីពជាតារាចម្រៀងទោលរបស់លោក ដែលនាំឱ្យ តារាប្រុសរូបនេះ កាន់តែខិតជិតក្លាយជាសិល្បករទោល K-pop ងារជា «Million Seller» ម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនតារាប្រុសវ័យ ២៨ឆ្នាំរូបនេះ បានក្លាយជាសិល្បករទោលដំបូងគេ របស់កូរ៉េខាងត្បូង បន្ទាប់ពី Seo Taiji ទទួលបានងារជា «Million Seller» ជាមួយអាល់ប៊ុមខ្នាតតូចទី ២ របស់លោក «Delight» ដោយត្រូវបានគេឲ្យដឹង Baekhyun គឺជាអ្នកចម្រៀងទោលជនជាតិកូរ៉េ រយៈពេល ២ ឆ្នាំចុងក្រោយ ដែលបានលក់អាល់ប៊ុមច្រើនបំផុត នេះបើយោងតាមតារាង Gaon ៕
សូមអបអរជាមួយសមិទ្ធិផលថ្មីរបស់ Baekhyun!
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]