បរទេស៖ តារាចម្រៀងវ័យ ២៨ឆ្នាំ Demi Lovato បាននិយាយថាពេលនេះ នាងចង់ក្លាយជាម្តាយ ប៉ុន្តែតែនាងមិនចង់មានផ្ទៃពោះទេ តែត្រូវយកកូនមកចិញ្ចឹម។
នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី ២៩ ខែមីនា លោកស្រី Demi Lovato បានពិភាក្សាអំពីភាពជាម្តាយនិងអនាគតរបស់នាង។ នៅពេលដែលម្ចាស់កម្មវិធីបានសួរ Demi ថាអំពីការចង់បានកូន តារាចម្រៀងរូបនេះបានឆ្លើយថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀង ម្ចាស់បទ Let It Go បានបង្ហើបឱ្យដឹងថាកាលពីឆ្នាំមុន នាងមានគម្រោងរៀបការនិងមានកូន ប៉ុន្តែទំនាក់ទំនងរបស់នាងជាមួយគូដណ្តឹង Max Ehrich បានបែកបាក់ដែលធ្វើឱ្យផែនការទាំងអស់ត្រូវរលាយបាត់ទៅ។ នាងបានបន្តថា៖
នៅក្នុងបទសម្ភាសន៍នេះផងដែរ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ថា នាងជាមនុស្សដែលស្រលាញ់ស្រីដូចគ្នា (ស្រឡាញ់ភេទដូចគ្នា) និងមានមោទនភាពដែលបានចូលរួមនៅក្នុងសហគមន៍ LGBTQ ។ Demi បានសារភាពថា ពេលនាងនៅក្មេងនាងខ្មាស់អៀនដែលមានអារម្មណ៍ថានាងចូលចិត្តក្មេងស្រី ហើយអស់រយៈពេលជាច្រើនឆ្នាំនាងមានចម្ងល់ ហើយលាក់អាថ៌កំបាំងទំនោរផ្លូវភេទរបស់នាង។
Demi បានបន្តនិយាយថា៖
បន្ទាប់មកតារាចម្រៀងអាមេរិករូបនេះ ភ្ញាក់ខ្លួន អំពីការអប់រំអំពីការរួមភេទនៅពេលនាងបានមើលឈុតថើបភេទដូចគ្នារវាង Selma Blair និង Sarah Michelle Gellar នៅក្នុងខ្សែភាពយន្ត Cruel Intentions ។
កាលពីមុន Demi Lovato មានតែទំនាក់ទំនងជាសាធារណៈជាមួយតារាប្រុសហូលីវូដដូចជាតារាចម្រៀង Joe Jonas តារាសម្តែងលោក Wilmer Valderrama អ្នកប្រដាល់ Luke Rockhold តារាម៉ូដែល Austin Wilson តារាសម្តែង Max Ehrich ... ក្នុងឆ្នាំ ២០១៧ Demi បង្កការភ្ញាក់ផ្អើល នៅពេលកាន់ដៃគ្នាដោយក្តីស្រឡាញ់ជាមួយ ឌីជេនារី Lauren Abelini ដើរជាសាធារណៈ។ នៅពេលអ្នកយកព័ត៌មានសួរ Demi ថាតើនាងជាមនុស្ សស្រលាញ់ភេទដូចគ្នារឺអត់នោះ តារាចម្រៀងរូបនេះបានឆ្លើយតបភ្លាមៗថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]