បរទេស៖ ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរូបភាពនិងព័ត៌មានលម្អិតជាផ្លូវការ អំពីផ្នែកខាងក្នុងនៃរថយន្តអគ្គិសនីត្រកូល S-Class របស់ខ្លួន the EQS។
ចំណុចលេចធ្លោនៃរថយន្តនេះ គឺអេក្រង់ OLED ដែលមានទំហំដល់ទៅ55.5អ៊ីញ លាតសន្ធឹងស្ទើរតែពេញផ្នែកខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Mercedes អះអាងថា អេក្រង់នេះជាប្រភេទអេក្រង់រថយន្តដំបូងគេ មិនធ្លាប់មានក្នុងរថយន្តណាមួយពីមុន ដែលដើរដោយកម្មវិធី MBUX infotainment ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Mercedes ។
អេក្រង់នេះមានរាងកោង និងផលិតឡើងមានរាងស៊ីគ្នានឹងផ្ទៃខាងមុខរបស់ឡាន។ អេក្រង់ត្រូវបានបែងចែកជាបីផ្ទាំងដាច់ដោយឡែកពីគ្នា សម្រាប់អ្នកបើកនិងអ្នកជិះ។
អេក្រង់បង្ហាញនេះគឺភ្ជាប់ជាមួយនឹងឧបករណ៍ sensor ចាប់សញ្ញាចំនួន350ដែលមានបំពាក់នៅជុំវិញយានយន្ត ដែលប្រើសម្រាប់វាស់ល្បឿន ចម្ងាយ ការបង្កើនល្បឿន ទឹកភ្លៀង លក្ខខណ្ឌភ្លើងបំភ្លឺ កន្លែងអង្គុយ ភាសាដែលនិយាយនៅក្នុងឡាន និងសូម្បីតែភ្នែកអ្នកបើកបរក៏អាចចាប់បានដែរ។
លក្ខណ:ពិសេសទាំងអស់នេះ បានធ្វើឱ្យរថយន្តអគ្គិសនី EQS គ្មានរថយន្តណាអាចមកប្រៀបស្មើបានឡើយក្នុងឧស្សាហកម្មយានយន្តបច្ចុប្បន្ន។
ម្ចាស់រថយន្តក៏មិនចាំបាច់ព្រួយបារម្ភថាខ្លាចកោសឆ្កូតអេក្រង់ដ៏ធំនេះអ្វីនោះដែរ ព្រោះវាត្រូវបានផលិតចេញពីកញ្ចក់អាលុយមីញ៉ូមពិសេសដែលការពារការកោសឆ្កូត ហើយព្រមទាំងមានភាពងាយស្រួលក្នុងការសម្អាតទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]