ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ដោយយោងតាមអនុក្រឹតលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ស្តីពីវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ។
ហេតុដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ត ការចេញ ចូល អគារស្នាក់នៅរបស់បុគ្គលភោជនីដ្ឋានជីនឌានហ្ស៊ីយី ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិ៥ សង្កាត់លេខ ក្រុងព្រះសីហនុ និង ដាក់ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីពេទ្យសុខាភិបាល ខេត្តបានយកសំណាកតេស្តពីស្ត្រីម្នាក់ដែលបានស្នាក់នៅអគារស្នាក់របស់បុគ្គលភោជនីយដ្ឋានជីនឌានហ្ស៊ីយី ហើយលទ្ធផលតេស្តបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជ្រាបកាន់តែច្បាស់ សូមអាននូវលិខិតជូនដំណឹងដែលមានខ្លឹមសារពេញដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]