ពិតណាស់ មិនមានអ្នកណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ប៉ុន្តែ គ្នាយើងខ្លះខ្វល់ខ្វាយអំពីចំណុចខ្សោយរបស់ខ្លួនយ៉ាងខ្លាំង និងមិនហ៊ានសូម្បីតែប្រឈមជាមួយនឹងវាទៀតផង។ យ៉ាងណាមិញ នៅពេលដែលយើងរៀនទទួលយកភាពខ្សោយរបស់ខ្លួន ក៏ជាពេលដែលយើងអាចបង្ហាញអំពីភាពខ្លាំងរបស់យើងដូចគ្នា។ មនុស្សយើងមានបុគ្គលិកលក្ខណៈខុសៗគ្នា ហើយក៏មានចំណុចដែលមិនល្អឥតខ្ចោះលាយឡំជាមួយនឹងចំណុចល្អផងដែរ។ ការទទួលយកភាពមិនល្អឥតខ្ចោះនេះ គឺប្រៀបបានទៅនឹងការហ៊ានផ្លាស់ប្ដូរដ៏អស្ចារ្យមួយក្នុងជីវិត។
១. ទទួលស្គាល់ចំណុចខ្សោយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយើងរាល់គ្នាស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ ហើយសុទ្ធតែដឹងអំពីចំណុចខ្សោយរបស់ខ្លួន។ ដូច្នេះហើយ ភារកិច្ចដំបូង និងសំខាន់បំផុត គឺជាការកត់ត្រារាល់អ្វីដែលយើងគិតថាជាចំណុចខ្សោយ រួចធ្វើការពិនិត្យថាចំណុចមួយណាដែលជះឥទ្ធិពលបំផុតចំពោះយើង និងដោះស្រាយចំណុចនោះមុនគេ។
២. ព្រមទទួលយកចំណុចខ្សោយ
នៅពេលដែលយើងបានដឹងអំពីចំណុចខ្សោយរួច វាគឺជាពេលដែលយើងត្រូវទទួលយក។ កត្តានេះ នឹងធ្វើឲ្យយើងកាន់តែរឹងមាំ រៀនអំពីចំណុចខ្សោយ ព្រមទាំងធ្វើការកែលម្អប្រកបដោយប្រសិទ្ធភាព។
៣. មិនត្រូវម៉ឺងម៉ាត់ចំពោះខ្លួនឯងជ្រុលពេក
ខណៈពេលដែលយើងកំពុងតែព្យាយាមផ្លាស់ប្ដូរចំណុចខ្សោយរបស់ខ្លួន មានអ្នកខ្លះម៉ឺងម៉ាត់ចំពោះខ្លួនឯងជ្រុល ដែលកត្តានេះនឹងបំផ្លាញទំនុកចិត្តលើខ្លួនឯង ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ពិបាកចិត្ត។ ប៉ុន្តែជំនួសឲ្យទង្វើបែបនេះ យើងគប្បីរៀបចំផែនការឲ្យបានល្អិតល្អន់ ដើម្បីជួយកែខៃរាល់ចំណុចខ្វះខាតដែលខ្លួនមាន ទើបជាការប្រសើរ។
៤. ផ្ដល់រង្វាន់ដល់ខ្លួនឯង
ការទទួលបានការសរសើរពីអ្នកណាម្នាក់ គឺមិនស្ថិតស្ថិរដូចនៅពេលដែលយើងចេះសរសើរ និងឲ្យតម្លៃដល់ខ្លួនឯងនោះឡើយ។ ជាក់ស្ដែង ការផ្ដល់តម្លៃដល់ខ្លួនឯង មានឥទ្ធិពលយ៉ាងខ្លាំង ពីព្រោះវាមិនត្រឹមតែធ្វើឲ្យយើងក្លាយជាមនុស្សសុទិដ្ឋិនិយមប៉ុណ្ណោះទេ វាក៏ធ្វើឲ្យយើងខិតខំព្យាយាមដើម្បីទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]