ថៃ៖ មហាជនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់ជាក់ជាមិនខានថាJooy គឺជាតារាស្រីដ៏ស្រស់ស្អាត និងលេចធ្លោម្នាក់ក្នុងជួរសិល្បៈថៃ។ ពេលបច្ចុប្បន្ននាងក៏បានរៀបការរួចមកហើយជាមួយនឹងកំពូលតារាសម្ដែងប្រុសដែលលោកក៏មានឈ្មោះបោះសម្លេងផងដែរគឺលោក  Push Puttichai។

Jooy និង  Push Puttichai
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងរយៈពេលថ្មីៗនេះគេបានឃើញអ្នកនាងJooy ផុសរូបមួយសន្លឹកក្នុង Instagram របស់នាង ដែលរូបនោះគឺមានភាពទាក់ទាញខ្លាំង ដោយនាងស្លៀករ៉ូបពណ៌ទឹកដោះគោ និង រាងសិចស៊ីបន្តិច ប៉ុន្តែគឺស្រស់ស្អាតខ្លាំងណាស់ទោះបីនាងបានរៀបការហើយក៏ដោយ ព្រមទាំងមានការសរសេរ caption ថាៈ

Jooy
Jooy

ដែលទាំងនេះបានធ្វើឱ្យហ្វេនៗដែលជាអ្នកគាំទ្រ និងមិត្តភ័ក្តបានចូលទៅ ខមមិន​ព្រោងព្រាត ខ្លះបានជូនពរឱ្យមានក្តីសុខក្នុងគ្រួសារ ខ្លះទៀតក៏មានជាការជូនពរឱ្យនាងឆាប់មានបុត្រ ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មានហ្វែនៗមួយចំនួនធំបានយល់ថា Jooy នាងមានផ្ទៃពោះហើយ ដោយបានខមមិនថាៈ

អ្នកគាំទ្រ

ពេលនោះហ្វែនក៏បានខមមិនតៗគ្នាពីរូបរាងពោះរបស់នាង និងខ្លះទៀតក៏បានចូលរួមអបអរនិងត្រេកអរចំពោះនាង តែរឿងថានាងមានផ្ទៃពោះពិតប្រាកដឬមិនពិតនោះអ្នកនាងមិនទាន់បកស្រាយqនៅឡើយទេ៕

ចង់ដឹងច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

Jooyនិង  Push Puttichai
Jooy
Jooy(រូបភាពគេសង្ស័យថាមានផ្ទៃពោះ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]