ខេត្តស្វាយរៀង៖ បើយោងតាមសេចក្តីជូនដំណឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មានបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង មានទីលំនៅរស់នៅក្រុងស្វាយរៀង មានវិជ្ជមានកូវីដ១៩ ហើយលោកបានប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។

យោងតាមលិខិតជូនដំណឹង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ លោក សរ សុដានី​ បានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ០២ នាក់ មានវិជ្ចមានកូវីដ១៩ និង នៅថ្ងៃទី២៧ ខែមីនា ក្រុមការងារបានវត្ថុវិភាគសំណាកទៅធ្វើតេស្ត នៅវិទ្យស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅយប់ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយ និង ដោយប្រយោលជាមួយលោក សរ សុដានី សរុបមានចំនួន ១០៥ នាក់ ស្រី២៩​នាក់ អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨ នាក់ ហើយបានយកវត្ថុសំណាកចំនួន០៦ នាក់ នៅសល់៣៨នាក់ រង់ចាំ ក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ និង អ្នកប៉ះពាល់ប្រយោល ៦១ នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយ លោក សរ សុដានី គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងដែលខ្លឹមសារដូចខាងក្រោម៖

លោក សរ សុដានី
លោក សរ សុដានី (ដៃកាន់ទឹកសុទ្ធ)
លិខិតជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]