ភ្នំពេញ: យោងតាមសេចក្តីណែនាំលេខ០១០ សណន.សក.ដជគ ស្តីអំពីវិធានការនៃការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៣ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណេីរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ចូន សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ចូនអ្នកដំណើរគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់គោរពតាមសារាចរណែនាំ និងបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ដូចខាងក្រោម៖
១.រក្សាគម្លាតសុវត្ថិភាព និងសម្អាតកន្លែងផ្តល់សេវាដល់អតិថិជនឲ្យបានស្អាតជានិច្ច ជាពិសេសនៅចំណតយានយន្ត បញ្ជារលក់សំបុត្រ កន្លែងរងចាំ កន្លែងទទួលទានអាហារ បន្ទប់ទឹកជាដើម។ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២.ត្រួតពិនិត្យ និងតាមដានសុខភាពអ្នកបើកបរ ព្រមទាំងភ្ញៀវជាអ្នកដំណើរដោយឲ្យពាក់ម៉ាសជាប្រចាំ
៣.ត្រូវប្រើប្រាស់ទឹកអាកុល ឬសារធាតុសម្លាប់មេរោគដើម្បីលាងសម្អាតវត្ថុទាំងងឡាយនៅក្នុងរថយន្ត
៤.ត្រូវបើកបង្អួចឲ្យមានខ្យល់ចេញចូល និងជៀសវាងការបើកម៉ាស៊ីនត្រជាក់
៥.រាល់អ្នកដំណើរមុនអនុញ្ញាតឲ្យឡើងលើឡាន ត្រូវត្រួតពិនិត្យកម្តៅ និងតម្រូវឲ្យពាក់ម៉ាស ព្រមទាំងប្រើជែល ឬទឹកអាកុលសម្រាប់លាងសម្អាតដៃ ក្នុងករណីភ្ញៀវមានកម្តៅលើសពី៣៧.៥អង្សារមិនអនុញ្ញាតឲ្យឡើងជិះលើរថយន្តទេ
៦.ម្ចាស់ក្រុមហ៊ុន និងអ្នកដំណើរទាំងអស់ត្រូវចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល
៧.ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកអ្នកដំណើរមិនត្រូវដំឡើងថ្លៃដឹកជញ្ចូនក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនោះឡើយ៕
ចង់ដឹងឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីណែនាំលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]