បរទេស៖ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត គេហទំព័រ YouTube គ្រោងនឹងសាកល្បងដាក់ការរចនា interface ថ្មី ដែលនឹងមិនបង្ហាញចំនួន dislikes លើវីដេអូជាសាធារណៈ។ នៅក្នុងការរចនាដែលក្រុមហ៊ុនបានបង្ហាញ ប៊ូតុង dislike នៅតែមានសម្រាប់ឱ្យអ្នកចូលមើលចុច ប៉ុន្តែវានឹងមិនបង្ហាញពីចំនួន dislike នោះទេ។ យោងតាមគេហទំព័រ YouTube ម្ចាស់វីដេអូ (content creators) នឹងនៅតែមើលឃើញចំនួន dislike នោះតាមរយៈ YouTube Studio ដដែល។
ក្រុមហ៊ុនបាននិយាយថា ការសាកល្បងនេះធ្វើឡើងបន្ទាប់ពីមានមតិ feedback ពីម្ចាស់វីដេអូនានាលើ “well-being and dislike campaigns” ប៉ុន្តែក្រុមហ៊ុនបានបញ្ចាក់ថាអ្នកចូលមើល នៅតែអាចចុចប៊ូតុង dislike ដើម្បីបញ្ជេញពីមតិរបស់ពួកគេទៅលើវីដេអូ។
គេហទំព័រ YouTube បានគិតគូរពីរឿងប៊ូតុង dislike នេះយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ2018មកម្ល៉េះ ដែលវាគឺជាឆ្នាំដែលវីដេអូ YouTube Rewind ប្រចាំឆ្នាំរបស់ខ្លួនបានក្លាយជាវីដេអូដែលគេ dislike ច្រើនបំផុត។ មួយឆ្នាំក្រោយមក YouTube បានពិចារណាលើការបិទចំនួន (rating counts by default) ហើយចង់ដកប៊ូតុង dislike ចេញតែម្តងដោយខ្លាចក្រុមអ្នកចូលមើលទាំងឡាយព្រួតគ្នាចុច dislike លើវីដេអូណាមួយ។ គេមិនទាន់និយាយបានទេថា ការពិសោធន៍ចុងក្រោយនេះ គឺជាការបញ្ចប់ជីវិតប៊ូតុង dislike នោះទេ ប៉ុន្តែ YouTube ច្បាស់ណាស់គឺកំពុងតែគិតរកវិធីដោះស្រាយបញ្ហានេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]