រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនហាក់ ស្លុតចិត្ត ក្រោយទទួលដំណឹងថា អ្នកម្តាយរបស់ តារាស្រី វី ឌីណែត ត្រូវបានស្លាប់ដោយ ជំងឺកូវីដ១៩ វាយលុកផ្តាច់ជីវិត ក្នុងមួយពព្រិចភ្នែក ខណៈកូនស្រីកំពុងធ្វើចត្តាឡីស័ក គ្មានគ្រួសារជូនដំណើរ គ្មានពិធីបុណ្យមានញាតិមិត្តចូលរួម។
ទន្ទឹមនឹងនេះ ក្នុងពេលថ្មីៗនេះ តារាស្រីសម្លេងស្រួច ផន សុផារី បានរៀបរៀងនិពន្ធចម្រៀងបទ 'កូវីដប្រល័យម្តាយខ្ញុំ' ផ្ញើជូនតារាចម្រៀងស្រី វី ឌីណែត ស្តាប់ហើយអួលដើមក ស្ទើរស្រក់ទឹកភ្នែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ដោយសារតែបទមួយនេះ យកលំនាំបទប្រពៃណី ស្តេចយាង បូកផ្សំនឹង អត្ថន័យខ្លឹមសារបទចម្រៀង ថែមទៀតនោះ កាន់តែធ្វើឲ្យក្តុកក្តួល ខ្លាំងឡើង។ គួរបន្ថែមថា បទនេះ ចាក់ដល់បេះដូង រឿងពិតៗស្រស់ៗ មិនមែនប្រឌិត ម្តាយគេម្តាយយើង ត្រឹមមួយភ្លែត ត្រូវបាត់បង់ទៅហើយលែងត្រលប់ មិនបានជូនដំណើរ គ្មានបានសងគុណអ្វីសោះ បានត្រឹមតែទទួលដំណឹងពីគ្រូពេទ្យ ថាម្តាយផុតហើយ ហើយថ្ងៃបន្ទាប់ បានត្រឹមទទួលធាតុចូលផ្ទះ លើសពីនេះទៅទៀត មិនបានមើលថែម្តាយ ពេលឈឺជួបទុក្ខ មិនដឹងថា ពិបាកដល់កម្រិតណាទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូ ខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]