រាជធានីភ្នំពេញ ៖ ពិតណាស់ លោកយាយ ឯម ធាយ បានបណ្តុះបណ្តាលសិល្បៈរបាំបុរាណខ្មែរ ឲ្យលេចរូបរាងឡើងដូចពេលបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត សាបព្រោះ ក្មេងៗជំនាន់ក្រោយអស់ពីពោះ ដើម្បីរក្សាកេរ្ត៍ដំណែលបុរាណខ្មែរឲ្យបានគង់វង្ស ឲ្យនៅតែមានព្រលឹងដល់កូនខ្មែរ ក្រោយៗទៀត បានដឹង បានឃើញ ភាពអស្ចារ្យនូវរបាំបុរាណខ្មែរ ដោយសារ ទំហំការលះបង់អស់ពីចិត្ត អស់ពីថ្លើមនេះហើយ ទើបធ្វើឲ្យលោកយាយ បានទទួលងារជា មរតកមនុស្សរស់ពី ព្រះមហាក្សត្រខ្មែរ។

ទន្ទឹមនឹងនេះ ក្នុងឋានៈជាគ្រូសិល្បៈរបាំខ្មែរ លោកយាយ ឯក ធាយ មិនត្រឹមតែមាននាទីបណ្តុះបណ្តាល សិស្ស និស្សិតប៉ុណ្ណោះទេ តែលោកយាយ បានបង្ហាត់បង្រៀនកូនៗ ចៅៗ ឲ្យចេះច្រៀង ឲ្យចេះរាំ គ្រប់ៗគ្នា ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ជាថ្ងៃចម្រើនព្រះជន្មគ្រប់ ៨៨ឆ្នាំរបស់លោកយាយ តែគួរឲ្យស្តាយ លោកយាយលែងមានកម្លាំំង ក្រោកអង្គុយបាន ខណៈចៅៗ កូនៗ បានត្រឹមតែ ដាក់នំ ពីមុខលោកយាយ នៅលើគ្រែ ច្រៀងចម្រៀងរបាំបុរាណខ្មែរ រួមគ្នា តែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទេវនាដនិម្មិត ឯម ធាយ 
ទេវនាដនិម្មិត ឯម ធាយ 
ទេវនាដនិម្មិត ឯម ធាយ 
ទេវនាដនិម្មិត ឯម ធាយ 
ទេវនាដនិម្មិត ឯម ធាយ 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]