ភ្នំពេញ: មហាជន​ និងប្រិយមិត្តពិតជាចាំបាននូវហេតុកាណ៍ដ៏សែន​ហួស​ចិត្ត ដែលបានបង្កការភ្ញាល់ផ្អើលកាលពី វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ ដោយមានក្រុមគ្រូពេទ្យក្លែងក្លាយចំនួន​១២​នាក់ បន្លំធ្វើជាក្រុម​គ្រូពេទ្យជំនាញ ចុះយកសំណាក រួចចាប់ជម្រិតទារប្រាក់​ ៣មុឺនដុល្លារពីជនរងគ្រោះ។​​ ករណី​ចាប់​ជម្រិត ​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋា គារ POSITANO BOUTIQUE HOTEL ​ តែជាសំណាងល្អកម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បាន​ចំនួន​០២​នាក់​ដោយ​សុវត្ថិភាព។

ជនល្មើសទៅដល់សាលាដំបូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលពាក្យចាស់លោក​ពោលថា ធ្វើអាក្រក់បានអាក្រក់មែន! កាលពីម្សិលមិញនេះ​ នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២១​កន្លងទៅនេះ កម្លាំង ជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហាផ្ទៃ​ ដឹកនាំសហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌចំការមន បាននាំខ្លួនជនជាតិចិននិងវៀតណាមចំនួន ១៤នាក់ដែលជាប់ពាក់ព័ន្ធជាមួយនឹងករណីចាប់ជម្រិត យកលុយចំនួន៣មុឺនដុល្លា​រខាងលើនេះ យកទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតីវិធីច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជាបន្ត៕

សមត្ថកិច្ចជំនាញ
ជនល្មើសទៅដល់សាលាដំបូង
ជនរងគ្រោះ
សាលាដំបូង​រាជធានី​ភ្នំពេញ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]