ថៃ៖ អ្នកណាមិនស្គាល់កំពូលតារាសម្ដែងស្រី ដ៏ល្បីប្រចាំប្រទេសថៃ នាង Aum Patcharapa ដែលគ្រប់គ្នាតែងតែបានឃើញពីទេពកោសល្យ ក៏ដូចជាសមត្ថភាពសម្ដែង ដ៏ល្អឥតខ្ចោះ រួមទាំង រូបសម្រស់ របស់តារាស្រីរូបនេះ ដែលនៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ និងនៅតែអាចទាក់ទាញ ចិត្តអ្នកគាំទ្រជាច្រើន បើទោះបីជាពេលនេះ នាងមានវ័យជាង ៤០ប្លាយ ឆ្នាំក៏ដោយ ។
ដោយឡែក គេកម្រឃើញរូបភាពរបស់កំពូលតារាឆ្នើម Aum Patcharapa ក្នុងម៉ូដសំលៀកបំពាក់ម៉ាកល្បី ៗ ពីម៉ាកប្រណីតៗ។ ប៉ុន្តែនៅពេលដែលនាងបានបង្ហាញរូបភាពនៅក្នុងរូបរាងបែបនេះ បានធ្វើអោយមហាជនជាជាច្រើនបានឃើញ ហើយស្រឡាំងកាំង! ជាមួយនឹងម៉ូដសម្រុងវែងមើលទៅនាងស្រស់ស្អាត សាកសមគ្រប់សម្លៀកបំពាក់ ទាំងអស់នេះបានទាក់ទាញភ្នែកអ្នកទស្សនាស្ទើគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយព្រឹត្តិការណ៍នេះ Aum Patcharapa មកជាមួយនឹង ម៉ូដ Haute Couture (Haute Couture) មកពីម៉ាកប្រណីតលំដាប់ពិភពលោក Iris van Herpen «Hypnosis» ដែលមានតម្លៃខ្ពស់ជាង៦ម៉ឺនដុល្លារ និងជួយទៅលើសម្រស់និងមានតម្លៃបំផុត៕
Aum Patchrapa ក៏បានបង្ហាញនូវសំលៀកបំពាក់មួយទៀតពី Iris van Herpen ដែលជាសម្លៀកបំពាក់ដូចគ្នានិង Christina Aguilera ពាក់ក្នុង MV Mulan ២០២០ ដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]