បរទេស៖ ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic របស់លោក Richard Branson បានបង្ហាញយានអវកាសថ្មីមួយដែលមានឈ្មោះថា VSS Imagine កាលពីថ្ងៃអង្គារ ដែលជាយានអវកាស SpaceShip III ដំបូងបង្អស់របស់ក្រុមហ៊ុន។ យាននេះមានពណ៌ភ្លឺរលោង មើលទៅឡូយខ្លាំងមែនទែន ហើយវាជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមអាជីវកម្មទេសចរណ៍អវកាសនៅឆ្នាំ2022។
មុខងាររបស់ SpaceShip III គឺដូចគ្នានឹង SpaceShipTwo របស់ក្រុមហ៊ុនដែរ ដែលមានឈ្មោះថា VSS Unity។ ប៉ុន្តែយានអវកាស SpaceShip III ត្រូវបានរចនាឡើងតាមរបៀបម៉ូឌុល ដែលនឹងជួយឱ្យការធ្វើដំណើរទៅមកបានលឿន។
ការរចនាដែលផ្តល់ឱ្យយាន SpaceShip III មានភាពលឿនជាង SpaceShipTwo គឺបង្ហាញថាក្រុមហ៊ុន Virgin Galactic បានត្រៀមសម្រាប់ការហោះហើរដឹកអតិថិជនដំបូង នៅដើមឆ្នាំ2022។ យាននេះមានទម្ងន់តិចជាង SpaceShipTwo ហើយ ផ្នែកខាងក្នុងវាអាចមានភាពខុសគ្នាបន្តិច។
ការធ្វើតេស្តហោះហើរលើកដំបូងរបស់ VSS Imagine នឹងត្រូវធ្វើឡើងនៅរដូវក្តៅនេះនៅឯមជ្ឈមណ្ឌលអវកាសអាមេរិករបស់ក្រុមហ៊ុន នៅរដ្ឋ New Mexico៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]