ខេត្តតាកែវ: ពុកម៉ែ បងប្អូន​ ប្រិយមិត្តអ្នកអាន​ និងទស្សនិកជនទាំងអស់ពិតជាបានចាំនូវព្រឹត្តការណ៍ដ៏ភ្ញាក់ផ្អើលមួយ ក្រោយពេលដែលបុគ្គលឈ្មោះ កក្កដា​ សោភ័ណ្ឌ​ បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានចូលរួមមង្គលការមួយនៅក្នុងភូមិសាស្រ្ត ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

សកម្មភាពបើកដំណើរភូមិឡើងវិញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ថ្មីៗនេះយោងតាមប្រសាសន៍របស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងប្រាប់ឲ្យដឹងថា ការអនុញ្ញាតឲ្យមានការបើកដំណើរការភូមិក្រាំងឡើងវិញនេះ ដោយហេតុថាបន្ទាប់ពីមន្រ្តីសុខាភិបាលបានយកសំណាកអ្នកជាប់ពាក់ព័ន្ធទៅធ្វើតេស្ត ៤លើក ដែលមានមនុស្សសរុបជាង ៤០០នាក់ បូករួមទាំងទាំងអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយនឹងបុគ្គលកើតជំងឺកូវីដ១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ រួចមក​ និងដោយផ្អែកលើលទ្ធផលតេស្តអវិជ្ជមានរបស់បុគ្គលទាំង៤០០នាក់នេះ ទើបនៅថ្ងៃនេះអាចអនុញ្ញាតឲ្យបើកដំណើរការសកម្មភាពជាធម្មតាបាន។

សកម្មភាពបើកដំណើរភូមិឡើងវិញ

លោក កេត ម៉ៅ ក៏បានបន្តថ្លែងមានប្រសាសន៍បន្ថែមទៀតថា ដោយមានការណែនាំពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារស្រុកសំរោង បានចុះមកធ្វើពិធីបើកដំណើរការនេះ និងដោយឱ្យប្រជាពលរដ្ឋចេញចូលដើរហើរ បានដោយសេរី ប៉ុន្តែតម្រូវឱ្យពួកគាត់បន្តអនុវត្តតាមវិធានការ​ណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

អន្ទិត​កក្កដា​ សោភ័ណ្ឌ​

សូមរំលឹកផងដែរថា ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ត្រូវបានអាជ្ញាធរមូលដ្ឋានសម្រេចបិទមួយរយៈបន្ទាប់ពីមានព្រឹត្តិការណ៏ថ្ងៃទី១២ ខែមីនា ដែលបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ និងមានវិជ្ជមានកូវីដ១៩ បានទៅចូលរួមនៅក្នុងពិធីមង្គលការមិត្តភក្ភិរបស់ខ្លួននៅទីនោះរួចមក៕

សកម្មភាពបើកដំណើរភូមិឡើងវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]