បរទេស៖ យោងតាមសារព័ត៌មាន Mirror បានឲ្យដឹងថាតារាសម្តែងស្រីដ៏ល្បីល្បាញ Kate Winslet បានសម្តែងខ្សែភាពយន្តជាច្រើនរាប់មិនអស់ជាមួយនឹងឈុតឆាកក្តៅសាច់ ចាប់តាំងពីនាងបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាពិសេសនោះតួឯកស្រីក្នុងរឿង «Titanic» ជាដើម។

ដោយឡែក នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍វិទ្យុ Radio Times ដែលតារាស្រីវ័យ អាយុ ៤៦ ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងថារូបនាងមានអារម្មណ៍ខ្មាស់អៀន និងអាក់អន់ចិត្តខ្លួនឯងជាពន់ពេក នៅពេលដែលនាងបានសម្តែងឈុតក្តៅសាច់រោលរាលពេកកាលពីពេលមុន។ ជាមួយគ្នានេះដែល រូបនាងបាននិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញកាលពីមុនតារាសម្តែងស្រីកូនមួយរូបនេះ បានលេងឈុតក្តៅសាច់ជាច្រើនដង ជាក់ស្តែង នៅក្នុងរឿង «Titanic» ក៏មានឈុតថតរូបអាក្រាតកាយ ទម្រេកដេកលើសាឡុង ដែលចំហរល្វែងលើទាំងស្រុង ឲ្យតួប្រុសអង្គុយគូររូបនោះ បានធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងត្រង់ឈុតកន្លែងមួយនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kate Winslet
Kate Winslet
Kate Winslet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]