វីតាមីនC គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ ជួយដល់ការផលិតខូឡាជែន ព្រមទាំងជួយរាងកាយក្នុងការស្រូបយកជាតិដែកថែមទៀតផង។ ជាទូទៅ អាហារដែលមានវីតាមីនC ខ្ពស់ គឺពពួកបន្លែ និងផ្លែឈើ។ ដូច្នេះហើយ ដើម្បីទទួលបានវីតាមីនC គ្រប់គ្រាន់ ក៏ដូចជាជៀសឆ្ងាយពីជំងឺផ្សេងៗដែលបណ្ដាលមកពីកង្វះវីតាមីនC គ្នាយើងគប្បីញ៉ាំបន្លែ និងផ្លែឈើខាងក្រោមនេះជាប្រចាំ។
១. ផ្លែត្របែក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែឈើមួយប្រភេទនេះ ជាអាហារដែលមានជាតិអាស៊ីដAscorbic ខ្ពស់ ដែលផ្ដល់តម្លៃប្រចាំថ្ងៃ៤១៩% ព្រមទាំងអាហារជាតិសរសៃ៩ក្រាម និងប្រូតេអ៊ីន៤ នៅក្នុងទឹកត្របែក១ពែង។ ជាងនេះទៅទៀត ទឹកត្របែកគឺជាភេសជ្ជៈដ៏ល្អឯកក្នុងការផ្ដល់ជាតិទឹក វីតាមីនC ព្រមទាំងធ្វើឲ្យយើងស្រស់ស្រាយពេញមួយថ្ងៃ។
២. ផ្កាខាត់ណាខៀវ
ត្រឹមតែផ្កាខាត់ណាមួយពែងតូច មានផ្ទុកតម្លៃប្រចាំថ្ងៃនៃវីតាមីនC ចំនួន១១២% ជាតិសរសៃ៥ក្រាម និងប្រូតេអ៊ីនជិត៤ក្រាម។ ជាពិសេស ផ្កាខាត់ណាខៀវ ក៏ជាប្រភពនៃវីតាមីនK ផងដែរ។
៣. ផ្លែស្រ្តប៊ឺរី
ផ្លែឈើមួយប្រភេទនេះ មានផ្ទុកវីតាមីនC ច្រើនជាងផ្លែក្រូចទៅទៀត។ ជាមួយនឹងការញ៉ាំផ្លែស្រ្តប៊ឺរីត្រឹមតែមួយពែងប៉ុណ្ណោះ យើងនឹងទទួលបានតម្លៃប្រចាំថ្ងៃចំនួន១០៨% នៃវីតាមីនC និងជាតិសរសៃចំនួន៣ក្រាម។
៤. ផ្លែក្រូច
ទឹកក្រូចមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងកាល់ស្យូម និងវីតាមីនD ។ នៅក្នុងផ្លែក្រូចមួយពែងមានផ្ទុកតម្លៃប្រចាំថ្ងៃនៃវីតាមីនC ចំនួន១០៦%។ យ៉ាងណាមិញ ផ្លែឈើប្រភេទនេះក៏មានកម្រិតជាតិស្ករខ្ពស់ផងដែរ ដូចនេះហើយ យើងគប្បីញ៉ាំវានៅក្នុងបរិមាណសមល្មមទើបជាការប្រសើរ។
៥. ផ្លែល្ហុង
ជាមួយគ្នានេះដែរ ផ្លែល្ហុងមួយពែងមានផ្ទុកវីតាមីនC ចំនួន៩៥%នៃតម្លៃប្រចាំថ្ងៃ។ បន្ថែមពីនេះ វាក៏ជាប្រភពនៃវីតាមីនA និងLycopeneដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងអាចកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
៦. ម្នាស់
ម្នាស់គឺជាប្រភេទផ្លែឈើដ៏ឆ្ងាញ់ពិសា ព្រមទាំងមានបរិមាណវីតាមីនC ខ្ពស់ ដល់ទៅ៨៨%នៃតម្លៃប្រចាំថ្ងៃក្នុងមួយពែង។ ដូច្នេះហើយ គ្នាយើងមិនគួររំលងផ្លែឈើមួយប្រភេទនេះទេ។
៧. ផ្លែស្វាយ
ផ្លែស្វាយទុំមានរសជាតិផ្អែមឆ្ងាញ់ ហើយវាក៏ជាផ្លែឈើដែលមានជាតិស្ករខ្ពស់ ដែរ។ បន្ថែមពីនេះ វាមានផ្ទុកសារធាតុចិញ្ចឹម ក៏ដូចជាវីតាមីនC ចំនួន៦៧%នៃតម្លៃប្រចាំថ្ងៃ។ លើសពីនេះ ផ្លែស្វាយក៏មានផ្ទុកបរិមាណប៉ូតាស្យូម វីតាមីនA, E និងK តិចតួចផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]