រាជធានីភ្នំពេញ ៖ ពិតណាស់ តារារ៉េបខ្មែរ វណ្ណដា កំពុងតែទទួលប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ ទេពកោសល្យ ការសរសេរចម្រៀងរបស់ខ្លួន ដែលតែងពាំនាំនូវអ្វីដែលថ្មីៗ រហូត មិនចេះទាល់ មិនតែប៉ុណ្ណោះ ចម្រៀងរបស់តារារ៉េបប្រុសនេះមួយៗ មានទាំងខ្លឹមសារ មានទាំងចុងចួន ដែលអាចឆក់យកអារម្មណ៍ទាំងមូល របស់អ្នកស្តាប់ ស្តាប់ម្តងហើយ ចង់ស្តាប់ម្តងទៀត។
ទន្ទឹមនឹងនេះ បទចម្រៀងថ្មីរបស់ វណ្ណដា <Time To Rise> គ្រាន់តែចេញភ្លាមផ្អើលលអស់មហាជនភ្លាម ត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ ទទួលបានការទស្សនា ក្នុងបណ្តាញសង្គម YouTube រហូតទៅដល់ ១លាននាក់ ដែលជាតួលេខច្រើន ខុសពេលរាល់ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា បទដំបូងដែលច្របាច់ចូលគ្នារវាង សិល្បរ៉េបនិង សិល្បបុរាណខ្មែរអាយ៉ៃនេះ មិនត្រឹមតែ ខ្មែរទេ ដែលផ្ទុះការចាប់អារម្មណ៍នោះ ជាក់ស្តែង YouTuber មកពីបណ្តាប្រទេសខុសគ្នាៗ ជាង១០ប្រទេស ក៏បង្ហាញភាពភ្ញាក់ផ្អើលសម្រាប់បទនេះដែរ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ស្នាដៃកូនខ្មែរ ពិតជាគួរឲ្យស្ងប់ស្ងែងណាស់ ធ្វើឲ្យបរទេសចាប់អារម្មណ៍និងសរសើរ ពេញៗមាត់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]