ភ្នំពេញ៖ ជារឿងគួរឲ្យសោកស្តាយចិត្តមួយ ដែលមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសពី ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ២៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត ឬស្សីកែវ បានស្លាប់ដោយជំងឺកូវីដ១៩។

ក្នុងនោះ ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ស្រ្តីខាងលើ មានជំងឺទឹកនោមផ្អែម ប្រភេទ១ ជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ដំណាក់ធ្ងន់ធ្ងរ ដំណាក់ចុងក្រោយ អាចជាមូលហេតុបណ្តាលឲ្យអ្នកជំងឺនេះ មានស្ថានភាពធ្ងន់ធ្ងរ គួបផ្សំ អ្នកជំងឺ មានជំងឺកូវីដ១៩ទៀតសោតនោះ ទើបធ្វើឲ្យសុខភាព​ទន់ខ្សោយខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមគ្រូពេទ្យ បានខិតខំជួយយ៉ាង អស់ពីកម្លាំងកាយចិត្ត តែមិនអាចតតាំងជាមួយនឹង មច្ចុរាជបាន ទើបធ្វើឲ្យស្រ្តីខាងលើ បានទទួលមរណភាព ទាំងវ័យក្មេងបែបនេះ៕

សូមអានសេចក្តីលម្អិត របស់ក្រសួងសុខាភិបាល នៅខាងក្រោម៖

សេចក្តីលម្អិតរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]