ភ្នំពេញ:យោងតាមសេចក្តីជូនដំណឹងមួយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC ដែលបានបង្ហោះលើគេហទំព័រហ្វេប៊ុកផ្លូវការកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ឆ្លៀតក្នុងឱកាសជម្រាបជូនព័ត៌មាន និងសេចក្តីជូនដំណឹងស្តីពីអ្នកដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងតាមប្រព័ន្ធអនឡាញ និងដោយយោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដដែលនោះ ក៏បានភ្ជាប់ជូននូវអភិក្រមនៃដំណាក់កាលចាក់វ៉ាក់សាំងនៅកម្ពុជាដូចខាងក្រោម៖
ដំណាក់កាលទី១ (ខែកុម្ភ:-មិថុនា ២០២១):ចាក់ជូនគ្រូពេទ្យ បុគ្គលិកពេទ្យ អ្នកស័្មគ្រចិត្តក្នុងសហគមន៍ ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន មន្ត្រីរាជការសាធារណៈ កងកម្លាំងអន្តរាគមន៍ មនុស្សចាស់វ័យ៦០ឆ្នាំឡើង(ស្ថិតនៅតំបន់ហានិភ័យខ្ពស់)កម្មករនិយោជិតជួរមុខ កម្មករ កម្មាការនី បុគ្គលិកអប់រំ រោងចក្រសហគ្រាសនៅតំបន់ប្រឈមខ្ពស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណាក់កាលពី២ (កក្កដា-ធ្នូ ២០២១): មនុស្សចាស់អាយុ៦០ឆ្នាំឡើង រោងចក្រសហគ្រាសនៅតំបន់ផ្សេងទៀត បុគ្កលិកធនាគារ វិស័យទេសចរណ៍ ប្រជាជនដែលបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស-និស្សិតអាយុលើសពី១៨ឆ្នាំ
ដំណាក់កាលទី៣:ចាក់ជូនប្រជាជនដទៃទៀត៕
ចង់ដឹងឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងស្តីពីអភិក្រមនៃដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]