ភ្នំពេញ: កាលពីយប់រំលងអាធាត្រ ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ឈានចូលដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់សាធារណេដ្ឋប្រជាមានិតចិនឈ្មោះថា ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិនក្នុងដំណាក់កាលទី២នេះបានដឹកមកដល់ប្រទេសកម្ពុជា ក្នុងខណ: ពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពដ៏ស្រួចស្រាល់នៃជំងឺ កូវីដ ១៩ និងដើម្បីទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩នេះ។
នៅក្នុងឱកាសនៃការទទួលយកអំណោយវ៉ាក់សាំងពីមិត្តដែកថែបចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋ ទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ព្រមទាំងមានការចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ថែមទៀតផង។
គួររំលឹកផងដែរថា វ៉ាក់សាំង ដែលជាជំនួយរបស់មិត្តចិនចំនួន ៧០ម៉ឺន ដូសនេះ នឹងត្រូវបែងចែកជាពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល ដើម្បីចាក់ជូនដល់ប្រជាជន និងមន្រ្តីរាជការជួរមុខដែលប្រឈមមុខខ្លាំងទៅនឹង ហានិភ័យនៃបរិបទកូវីដ១៩ នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា៕
ប្រភពដកស្រង់រូបភាព:SPM
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]