បរទេស៖ ប្រព័ន្ធដំណើរការរបស់ Apple ជំនាន់ថ្មីគឺ iOS 14.5 នឹងបន្ថែមជម្រើសសំឡេងថ្មីពីរសម្រាប់ Siri ហើយជាលើកដំបូងនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសសំឡេងណាមួយដែលពួកគេពេញចិត្តសម្រាប់ជំនួយការឌីជីថលមួយនេះ ជំនួសឱ្យសំឡេងមនុស្សស្រីដែលធ្លាប់តែលឺរាល់ដង។ ការផ្លាស់ប្តូរទាំងនេះ បានលេចឡើងនៅក្នុងកំណែបេតាចុងក្រោយបំផុតសម្រាប់​ developer ដែលបានចេញកាលពីថ្ងៃពុធ និងត្រូវបានរាយការណ៍ដំបូងដោយវេបសាយ TechCrunch។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំភើបនឹងណែនាំសំឡេង Siri ថ្មីចំនួនពីរសម្រាប់អ្នកនិយាយភាសាអង់គ្លេស និងជម្រើសសម្រាប់អ្នកប្រើប្រាស់ Siri ក្នុងការជ្រើសរើសសំឡេងដែលពួកគេចង់បាននៅពេលពួកគេដំឡើងឧបករណ៍របស់ពួកគេ។ នេះគឺជាការបន្តនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន Apple ចំពោះអ្វីដែលថ្មីនិងចម្រុះ រួមទាំងផលិតផលនិងសេវាកម្មដែលត្រូវបានរចនាឡើង ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងអំពីភាពចម្រុះនៃពិភពលោកដែលយើងរស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសសំឡេងថ្មីប្រើការថតសំឡេងដែលដំណើរការតាមរយៈម៉ាស៊ីន text-to-speech របស់ Apple ដែលធ្វើអោយសំឡេងទាំងនោះកាន់តែមានលក្ខណៈដូចមនុស្សនិយាយពិតៗ នេះបើយោងតាម ​​TechCrunch ។ សំឡេងថ្មីទាំងពីរនឹងចេញសម្រាប់អ្នកប្រើប្រាស់ដែលនិយាយភាសាអង់គ្លេសនៅជុំវិញពិភពលោក៕

Logo របស់ Siri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]