បរទេស៖ ថ្មីៗនេះតារាចម្រៀងស្រីពូកែស្រែក Ariana Grande បានប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍មកថាបានប្រកាសថានឹងជំនួសដំណែង Coach លោក Nick Jonas ក្នុងកម្មវិធី The Voice សម្រាប់រដូវកាលទី ២១ ។

ជាមួយគ្នានេះ តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះ ក៏បានចែករំលែកព័ត៌មានដ៏រំភើបមួយនេះ នៅលើបណ្តាញសង្គមទៅកាន់មហាជន និងបង្ករការភ្ញាក់ផ្អើលទៅកាន់ហ្វេនៗ របស់តារាស្រីរូបនេះ ជាមួយដំណឹងគួរឲ្យចាប់អារម្មណ៍មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយោងតាមប្រភពថ្មីៗនេះ Ariana ដែលទទួលបានប្រាក់ឈ្នួល​ខ្ពស់បំផុតនៅក្នុងកម្មវិធីមួយនេះ ដែលទទួលបានកម្រៃពី ២០ ទៅ ២៥ លានដុល្លារ ខណៈដែរ តារាស្រី Katy Perry និង Kelly Clarkson ទទួលបានប្រាក់ប្រហែល ១៥ លានដុល្លារតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា តារាស្រីមាឌល្អិតរូបនេះ ត្រូវបានគេចុះផ្សាយ កាលពីឆ្នាំមុនក្នុងទស្សនាវដ្តី Forbes បានប្រកាសថាតារាចម្រៀងរូបនេះគឺជាអ្នកចម្រៀងស្រីដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពតារា ១០០ នាក់ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ariana Grande
Ariana Grande
Ariana Grande
Ariana Grande

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]